ខេត្តពោធិ៍សាត់៖យុវជនម្នាក់ត្រូវបាននគរបាលមូលដ្ឋានសហការណ៍ជាមួយកម្លាំងជំនាញស្រុកចាប់បានភ្លាមៗជាមួយវត្ថុតាងជាក់ស្ដែងយកមកកាន់អធិការដ្ឋាននគរបាលដើម្បីចាត់ការតាមផ្លូវច្បាប់ខណៈដែលប្រើល្បិចចាប់នាងក្រមុំរំលោភបានសំរេចរូចមកទោះខាងប្រុសអង្វរយល់ព្រមយកធ្វើជាគូអនាគតក៍មិនដែរ។ ហេតុការនេះនានកើតឡើងកាលពីវេលាមោ៉ង១១នឹង២០នាទីព្រឹកថ្ងៃទី១៥ខែឩសភា ឆ្នាំ២០១៦ត្រង់ចំនុចក្រោមដើមស្វាយចាន់ទីភួមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគខេត្តពោធិ៍សាត់។
លោក សេង គឹម ហ៊ួរនាយប៉ុស្ត៍នគរបាលគ្រប់គ្រងការងារមូលដ្ឋាននេះបានឲ្យដឹងថា៖ជនសង្ស័យត្រូវចាប់ខ្លួននេះឈ្មោះផាត់ វីរៈ អាយុ២២ឆ្នាំ ហៅវើុនឯនាងក្រមុំជនរងគ្រោះឈ្មោះ ទីសុធា អាយុ២០ឆ្នាំអ្នកទាំងពីរស់នៅភួមិជាមួយគ្នាកើតហេតុខាងលើ។
យោងតាមបណ្ដឹងនារីរងគ្រោះនឹងកាស្រាវជ្រាវពីករណីរំលោភសម្រេចនេះ លោក ហ៊ួរបានឲ្យដឹងបន្តទៀតថា៖នៅមុនពេលកើតហេតុនេះនារីរងគ្រោះបានចេញទៅក្រោយផ្ទះប្រហែល១០០មែ៉ត្រក្នុងគោលបំណងយកខោអៅ៉ទៅបោកដែលមានអណ្ដូងទឹកនៅទីនោះ ។ស្រាប់តែពេលនាងកំពុងយោងទឹកដងបោកខោអ៉ៅបុរសសង្ស័យនោះនៅក្រោមដើមស្វាយចន្ទីក្បែរនោះក៍ប្រើល្បិចធ្វើជាស្រែកហៅខ្ទីយោងទឹកដងឲ្យគោផឹកពេលនាងយកយោងទឹកទៅឲ្យក៍បុរសជាជនសង្ស័យនោះធ្វើការចាប់រំនាងរហូតបានសម្រេចនៅក្រោមដើមស្វាយចន្ទីនោះតែម្ដង។លោកមេប៉ុស្ត៍បន្តថា៖ក្រោយពេលបុរសនេះធ្វើសកម្មភាពចាប់នាងរំលោភសម្រេចរូចនារីរងគ្រោះក៍បានរត់ផ្ទះប្រាប់ពីដើមហេតុដូចខាងលើនេះឲ្យក្រុមគ្រួសារស្ដាប់ហើយប្ដឹងនគរបាលយើងភ្លាមៗក៍បានចាត់វិធានកាស្រៀវជ្រាវចាប់ជនសង្ស័យនឹងវត្ថុតាងមកកាន់នគរបាលតែម្ដង។
លោក សេង គឹមហួ៊របញ្ជាក់ឲ្យដឹងចុងក្រោយថា៖ជនសង្ស័យគេក៍បានសារភាពទទួលស្គាល់ការពិតដូចការចោទប្រកាននោះដែរហើយថែមទាំងសុខចិត្តយកនាងធ្វើជាភរិយាទៅអាណាគត់ទៀតតែខាងក្រុមគ្រួសារខាងស្ត្រីដាច់អហង្កការ មិនទទួលយកគឺទាសំណងលើករណីនេះ ៧.០០០ដុល្លាមេរិក ទើបបញ្ចប់រឿងតែបើអត់លុយទេសួមចាត់កាតាមផ្លូវច្បាប់។