​គ្រឿងញៀន​(ICE)​ជិត​១​គីឡូក្រាម​ជនជាតិ​ឡាវ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​

0

ស្ទឹងត្រែង៖គ្រឿងញៀន(ICE)ជិត១គីឡូក្រាមនិងជនសង្ស័យជនជាតិឡាវម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាប់ខ្លួនកាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦នៅចំណុចអូរប្រាំ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់-ខេត្តស្ទឹងត្រែង។
លោកវរៈសេនីយឯកសាន់ និមលស្នងការរងប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសខេត្តបានអោយដឹងថា ជនសង្ស័យជនជាតិឡាវម្នាក់ដែលសមត្ថកិច្ចចាប់ខ្លួនមាន ឈ្មោះខាំ ផាផូ ស៊ី ប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខប្រាំបី ស្រុកប៉ាក់ សាន់ ខេត្តបលិខាំសៃ។ ។លោកស្នងការរងបានបន្តអោយដឹងថាជនសង្ស័យជនជាតិឡាវជួញដូរគ្រឿងញៀនម្នាក់ខាងលើនេះ កម្លាំងជំនាញបានដើម្បីតាមដាន មុខសញ្ញាពួកគេដែលធ្វើសកម្មភាព ឆ្លងដែនចូលមកទឹកដីកម្ពុជាតាមច្រករបៀងនានានៅតាមព្រំដែន កម្ពុជា ឡាវ ។
លោកបន្តថាក្នុងការបង្ក្រាបនេះ គឺមានបញ្ហាស្មុកស្មាញច្រើនដោយភូមិសាស្ត្រលំបាក ដោយសារមាន ព្រៃភ្នំ អូរជាច្រើន ដែលក្រុមឧក្រិដ្ឋជនធ្វើសកម្មភាព តែទោះជាមានការលំបាកយ៉ាងណានោះយើងនៅតែតស៊ូ ដោយយើងប្រើវិធានការជំនាញ ក្នុងការបង្ក្រាបបទល្មើ ដែលតែតែចុះប្រតិបត្តិការជាញឹកញាប់ ចឹងជនល្មើសមិនអាចមានប្រៀបលើសមត្ថកិច្ចយើងបានទេទើបយើងឈានដល់ការឃាត់ខ្លួនបាន។ 13233388_1684629891801474_1480057878_n 13228078_1684629855134811_131551077_n 13228048_1684629851801478_966955090_n
លោកថាក្រោយការឃាត់ខ្លួនយើងបានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) មួយក ញ្ចប់ធំមានទំម្ងន់៩១១ក្រាមជិតមួយគីឡូក្រាម និងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។ជនសង្ស័យឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាវត្ថុតាងថ្នាំញៀន ដែលសមត្ថកិច្ចចាប់បានពិតជារបស់ខ្លួនពិតប្រាកដមែន។គ្រឿងញៀនត្រូវបានធ្វើតេស្តរកសាធាតុញៀនចំពោះមុខជនសង្ស័យ នឹងមានការចូលរួមពី ព្រះរាជអាជ្ញារងលោកស្រីស៊ុន យ៉ឺតសាលាដំបូងខេត្តថាពិតជាមានសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យជនជាតិឡាវម្នាក់ រួមនិងវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៩១១ក្រាម ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ នារសៀលថ្ងៃ១៦មេសានេះ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ ៕