​ហេតុអ្វី​ក្មេងស្រី​រងគ្រោះ​២​នាក់ ក្នុង​ម​ណ្ទ​ល​កុមារកំព្រា​ខេត្ត​ប៉ៃលិន ដែល​ត្រួវ​យុវជន​ម្នាក់​រំលោភ បែរជា​ប្រធាន​ម​ណ្ទ​ល មានការ​លាក់បាំង​?

0

ខេត្តប៉ៃលិន៖ យុវជនល្មោភកាមម្នាក់ ត្រួវបានកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តប៉ៃលិន ធ្វើការឃាត់ខ្លូន តាមដីការបញ្ជាឲ្យចូលខ្លួនលេខ១៧៨/ព.ស ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ របស់លោកព្រះរាជអាជ្ញារង ថុល គឹមហឹង ពីបទរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោសលើអនីតិជន២នាក់ ដែលប្រព្រិត្តទៅកាលពីអំឡុងខែមីនា និងខែមេសាឆ្នាំ២០១៦ នេះ ។ ការចុះអនុវត្តន៏ដីកា បានធ្វើឡើងកាលវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមណ្ទលកុមារកំព្រាខេត្ត ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្មេងស្រីរងគ្រោះទាំងពីរនាក់ ,ទី១ឈ្មោះ ផន សុខផាន់ណា អាយុ០៧ឆ្នាំ ត្រួវបានជនសង្ស័យរំលោភសេពសន្ថវៈចំនួន០៧ដង ,ទី២ឈ្មោះ ហឿន ស្រីនី អាយុ០៦ឆ្នាំ ត្រួវបានជនសង្ស័យរំលោកសេពសន្ថវៈចំនួន០៥ដង ក្មេងស្រីរងគ្រោះទាំងពីរ រស់នៅក្នុងមណ្ទលកុមារកំព្រា ក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យដែលជាជនល្មោភកាម មានឈ្មោះ កាន់ ជីវ័ន្ន អាយុ១៦ឆ្នាំ រស់នៅក្នុងមណ្ទលកុមារកំព្រាជាមួយក្មេងស្រីរងគ្រោះដែរ ។
ប្រភពព័ត៌មានពីលោកស្រី ប៊ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត បានឲ្យដឹងថា៖ តាមពិតទៅរឿងនេះ វាបានកើតឡើងតាំងពីខែមីនា មកម្លេះ ដោយមានការសង្ស័យលើក្មេងស្រីរងគ្រោះទាំងពីរ លោកស្រីក៏សួរនាំបន្តិចបន្តួច ពេលដែលលោកស្រីចូលលេងក្នុងមណ្ទលកុមារកំព្រា ស្រាប់តែបែកធ្លាយរឿងរំលោភសេពសន្ថវៈតែម្តង ។ ប្រភពបន្តទៀតថាៈ ពេលដែលបែកធ្លាយរឿងរំលោភសេពសន្ថវៈ ក៏មានការជម្លៀសចេញឲ្យក្មេងស្រីរងគ្រោះទាំងពីរទៅផ្ទះរៀងខ្លួន ពេលនោះលោកស្រីក៏បានតាមដានបន្តទៀត ឃើញថា ការជម្លៀសចេញនូវក្មេងស្រីរងគ្រោះទាំងពីរនាក់ គឺមានការពាក់ព័ន្ធគ្នាជាច្រើន ,ទី១ ជនសង្ស័យមានម្តាយជាមេដោះនៅក្នុងមណ្ទល ,ទី២ ជនសង្ស័យជាប់សាច់ញិត្តជាប្រធានមណ្ទល ។ ប្រភពព័ត៌មានបន្តថា៖ ក្រោយពីមានការស៊ើបអង្គេតរួចរាល់ លោកស្រីក៏បាននាំក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់ពាក្យបណ្តឹងរកភាពយុត្តិធម៏ឲ្យក្មេងស្រីរងគ្រោះទាំងពីរ តែម្តង ។រូបភាព សុវណ្ណារិទ្ធ (1) រូបភាព សុវណ្ណារិទ្ធ (5) រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (2)
ពាក់ព័ន្ធករណីខាងលើនេះ លោកវរសេនីយ៏ទោ ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ដោយយោងតាមបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ លោកក៏បានរាយការណ៏ប្រាប់ព្រះរាជអាជ្ញាឲ្យជ្រាប ព្រមទាំងចេញដីកាឲ្យបញ្ជូនជនសង្ស័យមកសាកសួរ ពេលនោះទើបដឹងថាជនសង្ស័យពិតជាបានប្រព្រិត្តដូចការចោទប្រកាន់មែន ។ លោកនាយការិយាល័យ បានបន្តទៀតថា៖ ក្មេងស្រីរងគ្រោះទាំងពីរមានឈ្មោះ ទី១ ផន សុខផាន់ណា អាយុ០៧ឆ្នាំ មានស្រុកកំណើតនៅភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ត្រួវបានជនសង្ស័យរំលោភសេពសន្ថវៈចំនួន០៧ដង,ទី២ឈ្មោះ ហឿន ស្រីនី អាយុ០៦ឆ្នាំ មានស្រុកកំណើតនៅភូមិដំណាក់អំពិល ឃុំលលកស ស្រុកសំពៅមាស ខេត្តពោធិសាត៏ ត្រួវបានជនសង្ស័យរំលោកសេពសន្ថវៈចំនួន០៥ដង ,ទាំងពីរនាក់ស្នាក់នៅក្នុងមណ្ទលកុមារកំព្រាខេត្តប៉ៃលិន ។ ចំណែកជនសង្ស័យមានឈ្មោះ កាន់ ជីវ័ន្ន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស មានស្រុកកំណើតភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ ។ លោកបន្តទៀតថា៖ ក្រោយពីនាំក្មេងស្រីរងគ្រោះទៅធ្វើកោសល្យវិច្ឆ័យ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនរួច ព្រមទាំងមានការបញ្ជាក់ពីគ្រួពេទ្យជំនាញ យើងសន្និដ្ឋានថាក្មេងស្រីរងគ្រោះពិតជាត្រួវបានជនសង្ស័យរំលោភសេពសន្ថវៈប្រាកដមែន ,ចំណែកជនសង្ស័យក៏បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រត្តិទៅលើក្មេងស្រីរងគ្រោះផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រួវបានព្រះរាជអាជ្ញារងខេត្ត សំរេចឃុំខ្លួននៅពន្ធនាគាខេត្តប៉ៃលិនហើយ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ ។ សូមបញ្ជាក់ថាពាក់ព័ន្ធករណីខាងលើនេះដែរ ភ្នាក់ងារកម្ពុជាថ្មី មិនអាចទំនាក់ទំំនងទៅលោកស្រី យិត យឿន ប្រធានមណ្ទលកុមារកំព្រាខេត្តប៉ៃលិន បានទេព្រោះទូរស័ព្ទមិនចូល ៕អត្ថបទ សេង សុវណ្ណារិទ្ធ