មន្ទីរ​សាធារណៈ​ការបញ្ចេញ​សាច់ដុំ​ដាក់​ក្រុម​ឡាន​ដឹក​ដី​ខ្វះ​លក្ខណៈ​បច្ចេកទេស​

0

​ ​ខេត្តសៀមរាបៈ បន្ទាប់ពី​មានការ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​ថា​មាន​រថយន្ដ​ដឹក​ដី​ជាច្រើន​គ្រឿង​បាន​ដឹក​ដី បង្ហុយ​និង​ខូច​ផ្លូវ​សាធារណៈ​នោះ មន្ដ្រី​នៃ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​សហការ​ជាមួយ អជ្ញាធរ​មូលដ្ឋាន ធ្វើការ​ស្ទាក់​រថយន្ដ​ដឹក​ដី​ចំនួន​១២​គ្រឿង​របស់​ក្រុមហ៊ុន​ដឹក​ដី​ចំនួន​៤​ក្រុមហ៊ុន​មក​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​សកម្មភាព​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ។​ ​

​ហេតុការណ៍​ចុះ​ស្ទាក់ចាប់​រថយន្ដ​ដឹក​ដី​នេះដែរ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩​ខែឧសភា​ឆ្នាំ​២០១៤ ស្ថិតនៅ​ផ្លូវ ក្រវ៉ាត់​ក្រុង ក្នុង​សង្កាត់​សំបួរ ក្រុង​សៀមរាប ។​ ​ ​អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប លោក​ជួត ច​ន្ទ័​តារា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ដែល​ជីក​និង​ដឹកជញ្ជូន ដី ដែល កំពុង​បំផ្លាញ​ផ្លូវ​នេះ គឺមាន​រហូត ដល់​៤​ក្រុមហ៊ុន​។

ពួកគេ​បាន​ជីកដី នៅ​ចំណុច ខាងលិច​វត្ត​ចេ​តី​យ៏​ហើយ​ដឹកជញ្ជូន​តាមផ្លូវ​លំ​និង​ផ្លូវជាតិ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទៅ​សង្កាត់​សំបួរ​។ ក្នុង ប្រតិបត្តិការ នោះ គឺ​ចាប់បាន ឡាន​១២​គ្រឿង យកមក​ធ្វើ​កិច្ចសន្យា ចំនួន​៤​ចំណុច ទី​១​ឲ្យ​ក្រុមហ៊ុន ដឹកជញ្ជូន ដី​ខាងលើ​ស្រោច​ទឺ​ក​ជាប្រចាំ ទី​២ ក្នុងពេល​ដឹកជញ្ជូន​ត្រូវ​គ្រប​ឲ្យ​ជិត​មិន​ឲ្យ​ហុយ ទី​៣​សំអាត​កំទេច ដី​ដែល ធ្លាក់​លើផ្លូវ​កៅស៊ូ និង​ទី​៤ ជួសជុល​ផ្លូវ ដែល​រង​ការខូចខាត​ដោយសា​ការដឹកជញ្ជូន​នោះ ទាំងស្រុង​ឡើងវិញ​។​

​ ​លោក​បាន​បន្តថា ការចុះ​ចាប់​ឡាន​ដឹក​ដី​មក​ធ្វើ​កិច្ចសន្យា គឺជា​បញ្ជា​របស់លោក​អភិបាលខេត្ត និង​លោក ប្រធាន​មន្ទី​សាធារណៈការ​ខេត្ត​។ ក្រោយ​ធ្វើ​កិច្ចសន្យា ក៏បាន​អនុញាតិ​ឲ្យ​បន្ត​អាជីវកម្ម​ជាធម្មតា​។ ប៉ុន្តែ​ប្រសិនបើ ពលរដ្ឋ​នៅ​មិន​យល់ព្រម​នៅ​ចំណុច​ណាមួយ ហើយ​នៅតែ​បន្ត​ប្តឹង​ទៀត​នោះ ខាង​លោក​ត្រូវតែ​អនុវត្ត​ទៅតាម ភាពជាក់ស្តែង​ជា​បន្តទៀត​ដែរ​។​ ​ ​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សំបួរ បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​រស់នៅ​រង​ការ ស្រូប​លំអង ធូលី​ពី​សំណាក់​ក្រុមហ៊ុន​ជីកដី​លក់ ស្ទើរ​ទាំងយប់​ទាំង​ថ្ងៃ​។

បញ្ហា​នេះ​បានធ្វើ​ឲ្យ​អ្នកភូមិ ពិសេស​ក្មេង​តូចៗ មាន​ជម្ងឺ ប្រចាំកាយ ។ ប្រភព​បន្តថា ក្នុងពេល​ខាងមុខនេះ មុន​រដូវវស្សា​ចូលមក​ដល់ ប្រសិនបើ​ក្រុមហ៊ុន​ខាងលើ មិន​ជួសជុល​ផ្លូវ​ឲ្យ​វិញ​ទេ ពួកគាត់​នឹង​ប្តឹង​ម្តងទៀត ហើយ​បើ​គ្មាន​ដំណោះស្រាយ គឺ​សម្រេច​បិទផ្លូវ​តែម្តង​។ ប្រជាពលរដ្ឋ​បានលើកឡើង​បន្ថែមទៀតថា ពលរដ្ឋ​បាន​សំដែង​ការរីករាយ​ចំពោះ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ព្រមទាំង អ​ជ្ញា ធរ ពាក់ព័ន្ធ​ដែល​បាន​ចុះ​ណែនាំ​ដល់​រថយន្ដ​ដឹក​ដី​ទាំងអស់​ដែល​បង្ក​ការប៉ះពាល់ ដល់​ការរស់នៅ​របស់​ពួកគាត់ ឲ្យ​ក្រុមហ៊ុន​ទាំងនោះ គោរព​ច្បាប់ទម្លាប់​ឡើងវិញ ។​

​ ​គួរ​រំលឹក​ផងដែរ​ថា ការដឹកជញ្ជូន​ដី​របស់​ក្រុមហ៊ុន​ខាងលើ ក្រៅពី​បាន​បំផ្លាញ​ផ្លូវលំ និង​ផ្លូវ ជាតិ ដែល ត​ភ្ជាប់ ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទៅកាន់​សង្កាត់​សំបួរ គឺ​បាន​បំផ្លាញ​ផ្លូវជាតិ​ក្នុង​ក្រុង​សៀមរាប ជាច្រើន​ខ្សែ​ទៀត ហើយ​មក ទល់ ពេលនេះ​ផ្លូវ​ដែល​រង​ការខូចខាត​ទាំងនោះ នៅ​មិនទាន់មាន​ការជួសជុល​ឡើងវិញ​នៅឡើយ​ទេ​៕ ??????????????????????????????? ??????????????????????????????? ???????????????????????????????