​ឪពុកក្មេក សម្លាប់​កូនប្រសារ ការពារ​កូនស្រី

0

ភ្នំពេញៈ Post News សូមលើកយករឿងរ៉ាវគ្រួសារមួយដែលតែងតែកើតនូវអំពើហឹង្សាមិនចេះចប់មិនចេះ រវាងប្តីប្រពន្ធដែលទើបរៀបការហើយ ទីបំផុតឪពុកក្មេកសម្លាប់កូនប្រសារចោលដើម្បីសេចក្តីសុខកូនស្រី។ជាក់ស្តែងបុរសម្នាក់ដោយសារតែទប់កំហឹងនៃកាវាយដំមកលើ កូនស្រីបង្កើតជារៀងរាល់ថ្ងៃពីសំណាក់ បុរសជាប្តីនឹងជាកូនប្រសារនោះធ្វើអោយឪពុកក្មេក ចិត្តដាច់វាយសំលាប់កូនប្រសារចោលស្លាប់ក្នុងថ្លុកឈម រួចដឹកសាកសពតាមម៉ូតូ យកទៅអោយប៉ូលិសនឹងសុខចិត្តទទួលទោសដោយមិនគេចវេសឡើយ។ហេតុការបានធ្វើអោយភ្ញាក់ផ្អើលពេញហ្វេសបុកនៅប្រទេសវៀតណាម កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៦កន្លងទៅនេះ ។ ទឹកចិត្តឪពុកចំពោះកូនទោះដឹងថាត្រូវមានទោសប្រហារជីវិតតែដើម្បីក្តីសុខកូនស្រីបង្កើតឪ ពុកហ៊ានយកជីវិតទៅប្តូរជាមួយកូនប្រសារចិត្តកំណាច ។ photo_2016-06-16_19-11-34 photo_2016-06-16_19-11-30សកម្មភាព ឪពុកការពារកូនស្រី ដែលត្រូវប្តី ត្រូវជាកូនប្រសារវាយដំច្រំធាក់ស្ទើរស្លាប់ស្ទើររស់រាល់ៗថ្ងៃក្រោយពេលរៀបការរួចមកនោះ ហើយទីបំផុតឪពុកក្មេងសុខចិត្តទទួលទោសដោយសម្លាប់កូនប្រសារចិត្តអប្រិយនោះចោល ដើម្បីអោយកូនស្រីមានសេចក្តីសុខ។ រឿងនេះធ្វើអោយអ្នកភូមិគាំទ្រគ្រប់គ្នា ហើយក៍មិនអោយឪពុករូបនេះធ្វើវិធីបែបនេះដែរទេ។ រឿងនេះតើច្បាប់អនុវត្តបែបណាចំពោះគាត់? ។ គេជឿកូនៗជាច្រើនយល់ពីទឹកចិត្តឪពុក ក្រោយពីបានមើលរូបភាពនេះ។ ឪពុក ម្តាយ ហ៊ានធានាក្តីសុខរបស់កូន តែកូនមួយចំនួនមិនហ៊ានធានាក្តីសុខឪពុកម្តាយទេ! ៕
ប្រភពៈវៀតណាម