​មាន​ករណី​ប្លន់ នៅ​ខណ្ឌ​ជ្រោយចង្វារ​

0

 

ភ្នំពេញៈ នៅវេលាម៉ោង២១:៤៣នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិ 6A ក្រុមទី៣ ភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មានករណីប្លន់ កើតឡើងបណ្តាលអោយមានអ្នករបួសពីរនាក់ ៖១. សេង ម៉េងហួរ ភេប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង (អ្នកជិះជាមួយ)២. ឈ្មោះលី យា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ(អ្នកបើកម៉ូតូ)។ សំភារះបាត់បង់មានម៉ូតូ០១គ្រឿងម៉ាកឌ្រីមសង់០១៦ពណ៌ខ្មៅពាក់ស្លាកលេខ 1FV2190។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមានគ្នាពីរនាក់បានជិម៉ូតូចេញពីខាងស្ពានព្រែកតាម៉ាក់ឆ្ពោះទៅភ្នំពេញលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនល្មើសមានគ្នាពីរនាក់ជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់អត់ចាំស្លាក់លេខបានជិះមកគៀរជនរងគ្រោះ ក៏ត្រូវជនរងគ្រោះគៀទៅវិញទើបជន ល្មើសបាញ់ពីរគ្រាប់បណ្តាលអោយជនរងគ្រោះត្រូវចំដៃទាំង០២នាក់។ក្រោយពេលកើតហេតុកំលាំងអាវុធហត្ថខណ្ឌជ្រោយចង្វារបានចុះទៅកាន់កន្លែងកើតហេតុដើម្បីស្វែងរកជនល្មើសនឹងកំណត់មុខសញ្ញាស្វែងរកបន្ត។photo_2016-06-16_19-10-12 photo_2016-06-16_19-10-14
បញ្ជាក់ៈ បើបងប្អូនណាបានប្រទះឃើញជនសង្ស័យដែលមានភិនភាគស្រដៀងដូចការរៀបរាប់ខាង លើ សូមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នកបំផុត។