ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បណ្ឌិត គន់ គីម អ​ញ្ចើ​ញ​ជា​គណៈ​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម តី​តយុទ្ធ​ជនកម្ពុជា​ខេត្តមណ្ឌលគិរី​

0

 

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៧ខែ ឧសភា ឆ្នាំ២០១៦នេះឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គលេខាធិការនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលសមាគម អតីតយុទ្ធជនកម្ពុជា បានអញ្ចើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានកិត្តិយស គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី ។ នៅក្នុងពិធីនេះដែរ មានការអញ្ចើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តផងដែរ។យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរីបានឲ្យដឹងថា សមាជិកសមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី មានចំនួន២២៤នាក់ ក្នុងនោះ យោធិនពិការចំនួន៣៧នាក់ យោធិនចូលនិវត្តន៍ចំនួន១៥៦នាក់ យោធិនបាត់បង់ជីវិតចំនួន០៤នាក់ គ្រួសារយោធិនពាក់លីចំនួន១៨នាក់ គ្រួសារយោធិនមរណៈចំនួន៩នាក់ ។ ហើយនៅក្នុងឆ្នាំ២០១៦នេះ មានយោធិនដែលចូលនិវត្តន៍ចំនួន០១នាក់ បានទទួលមរណៈភាពចំនួន០១នាក់បានរៀបចំសំណុំឯកសារមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន០៩នាក់ ធ្វើសំណុំបែបបទស្នើរសុំប្រាក់បេឡាមរណៈសង្គ្រោះនៅនាយកបេឡាអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារសពចំនួន០២គ្រសារ ។photo_2016-06-16_19-16-32 photo_2016-06-16_19-16-26 photo_2016-06-16_19-16-19
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយស គណៈកម្មាធិការ សមាគម អតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី បានធ្វើការប្តេជ្ញាចិត្ត និងបន្តពង្រឹងសាមគ្គីភាពជាមួយសមាជិកសមាគមអតីតយុទ្ធជន ពង្រឹងឆន្ទៈខ្ពស់ក្នុងការទទួលខុសត្រូវអនុវត្តការងារ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូន ក៏ដូចជាគោលការណ៍របស់គណៈកម្មាធិការកណ្តាលអតីតយុទ្ធជនកម្ពុជា និងជម្រុញដឹកនាំដាក់ផែនការ អភិវឌ្ឍសកម្មភាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។photo_2016-06-16_19-16-08 photo_2016-06-16_19-16-11 photo_2016-06-16_19-16-15 photo_2016-06-16_19-16-05
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដលសមាជិតសមាគម អតីតយុទ្ធជន កម្ពុជាខេត្តមណ្ឌលគិរី៕ ឯកឧត្តមមានប្រសាសន៍បន្តទៀតថា សូមឲ្យប្រធានកិត្តិយសដែលទើបទទួលស្គាល់នាពេលនេះ បន្តកិច្ចសហការណ៍ឲ្យបានកាន់តែល្អប្រសើរ ជាមួយនឹងសមាជិកសមាគមអតីតយុទ្ធជន និងស្រងស្ថិតិឲ្យបានច្បាស់លាស់ ដើម្បីធ្វើប័ណ្ណក្រីក្រជូនដល់ពួកគាត់ឲ្យបានគ្រប់ៗគ្នា តាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ឲ្យអនុវត្ត។ នៅក្នុងពិធីនោះដែរក៏មានចែកជូននូវអំណោយដល់សមាជិកសមាគមន អតីតយុទ្ធជនចំនួន២៣១នាក់ ក្នុងមួយនាក់ៗទទួលបាន ក្រមាចំនួន០១ ភួយចំនួន០១ មុងចំនួន០១ អង្ករចំនួន៣០គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល៕ដោយ ប៊ូស្រា