​ពិធី​សម្ពោធ​ផ្លូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មូលដ្ឋាន​កងទ័ព និង ទំនប់​បង្ហៀរទឹក​

0

ខេត្តសៀមរាប៖ ផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពប្រវែង១៥គីឡូម៉ែត្រនិងទំនប់បង្ហៀរទឹកប្រវែង៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រអូរកូនតឹងស្ថិតក្នុងភូមិ ត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដែលជាអំណោយរបស់យោធភូមិភាគទី៧និងយោធភូមិភាគទី៥កងទ័ពប្រជាជនវៀតណាម ផ្តល់ជូនដល់យោធភូមិភាគទី៤នៃកងយោធពលខេមរភូមិន្ទ ត្រូវបានកាត់ខ្សែបូរបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯ.ឧទៀបាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិលោកឧត្តមសេនីយ៍ទោវ៉ន មិញលឿងមេបញ្ជាការយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាមកាលពីព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៦ ។
ក្នុងសេចក្តីរាយការណ៍របស់លោក ឧត្តមសេនីយ៍ឯកជាម៉នមេបញ្ជាការរងកងទ័ពជើងគោក និង ជាមេ បញ្ជាការយោធភូមិភាគទី៤បានបញ្ជាក់ពីការសាងសង់ផ្លូវប្រវែង១៥គីឡូម៉ែត្រនិងទំនប់បង្ហៀរទឹកប្រវែង៥០០ម៉ែត្រនេះគឺជាអំណោយឧបត្ថម្ភរបស់យោធភូមិភាគទី៧ យោធភូមិភាគទី៥កងទ័ពប្រជាជនវៀតណាមក្នុងទឹកប្រាក់សរុប២៦៩ពាន់២៦៣ដុល្លា ក្នុងនោះបានធ្វើទំនប់ទាក់ទឹកដែលមានចំណុះ៥៥០ពាន់ម៉ែត្រគូបក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារកងទ័ព និង ជាសរសៃឈាមនៃការទំនាក់ទំនងសេដ្ឋកិច្ចផងដែរ។
មានចំណាប់អារម្មណ៍នោះលោក ឧត្តមសេនីយ៍ទោវ៉នមិញលឿងមេបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាមក៏បានគូសបញ្ជាក់ថាសមទ្ធិផលទាំង គឺស្តែងឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងយោធ ភូមិភាគទី៧ និង ទី៥ កងទ័ពប្រជាជនវៀតណាម ជាមួយយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទដោយ កន្លងមកក៏បានកសាងនូវសមទ្ធិផលធំមួយចំនួន ក្នុងការចូលរួមការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
មានប្រសាសន៍នាឱកាសនោះឯ.ឧទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានធ្វើការ សម្តែងនូវអំណរគុណដល់រដ្ឋាភិបាល និង កងទ័ពវៀតណាមដែលតែងតែក្នុងការជួយផ្គត់ផ្គង់ទាំងស្មារតី សម្ភារៈ សំខាន់លើវិស័យការងារយោធា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សបច្ចេកទេសដល់កងយោធពលខេមរភូមិន៍ ក៏ដូចប្រជាជនកម្ពុជាផងដែរ ។ ឯកឧត្តមបានបន្តទៀតថាកាយវិការនេះក្នុងការសបញ្ជាក់ផងដែរអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលបានរួមប្រយុទ្ធសត្រូវរួមក្នុងការរំដោះប្រទេសរបស់ខ្លួនទៀតផង។ក្នុងនោះដែរឯ.ឧទៀ បាញ់ក៏បានលើកឡើងនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗក្នុងវិស័យកងទ័ពសំខាន់ដោយផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធលើការអភិវឌ្ឍន៍ផ្លូវសេដ្ឋកិច្ចតាមបណ្តោយព្រំដែនដើម្បីលើកកម្ពស់ ជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក៏ដូចគ្រួសារកងទ័ពផងដែរ។ដោយកត្តានេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិង សម្តេចគតិព្រឹទ្ធបណ្ឌិប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពកងទ័ព និង គ្រួសារទ័ព ក្នុងការរៀបចំនូវភូមិដ្ឋាន ផ្ទះសម្បែង និង ដីកសិកម្មជូនដល់គ្រួសារកងទ័ពរស់នៅបានសមរម្យទៀតផង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ការបើកសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ព និង ទំនប់បង្ហៀរទឹកនៅតំបន់អូរកូនតឹងនេះក្នុងគោលដៅធ្វើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចលើវិស័យកងទ័ព ក្នុងការសម្រួលដល់ផលលំបាករបស់កងទ័ពដើម្បីលើកកម្កើននូវជីវភាពរបស់គ្រួសារទ័ពផងដែរ។ ម្យ៉ាងទៀតទីតាំងនេះក៏ជាទីកន្លែងក្នុងការបណ្តុះបណ្តាលហ្វឹកហាត់ដល់នាយទាហា ពលទាហានដើម្បីពង្រឹងនូវយុទ្ធវិធីនៃយុទ្ធសាស្ត្ររបស់កងយោធពលខេមរភូមិន្ទ ។ 20160516_080337 20160516_080526 20160516_081351 20160516_080623ឯកឧត្តម ទៀ បាញ់ក៏បានលើកនូវអនុសាស្ត្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី សម្រាប់ការអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែនក៏ដូចមូលដ្ឋានកងទ័ព ព្រមទាំងបានគូសបញ្ជាក់ផងដែរអំពីសភាពការណ៍នយោបាយក្នុង និង ក្រៅប្រទេស សំខាន់លើការអនុវត្តច្បាប់ ដោយព្រះរាជាណាចក្រកម្ពុជាជាប្រទេសនីតិរដ្ឋ ។ ម្យ៉ាងទៀតកងយោធពលខេមរភូមិន្ទឈរលើភាពអាព្យាក្រឹត្យ ចំពោះគណបក្សនយោបាយតែកងកម្លាំងយោធពលខេមរភូមិន្ទ ត្រូវតែអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់ តាមរដ្ឋធម្មនុញ្ញកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបន្តទៀតថាផ្លូវនិង ទំនប់បង្ហៀរទឹកនេះស្របទៅនឹងសភាពការបម្រែបម្រួលអាកាសធាតុពេលបច្ចុប្បន្ន ក្នុងការតំកល់ទឹកសម្រាប់ផ្គត់ផ្គង់កងទ័ព គ្រួសារទ័ពនិង ជាចំណងដៃថ្មី នៃចំណងមិត្តភាព រវាងកម្ពុជា វៀតណាម ដែលកាន់តែធ្វើឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរនិយាយដោយឡែក ធ្វើសម្ព័ន្ធមេត្រីភាព នៃកិច្ចសហប្រតិបត្តិការរវាង យោធភូមិភាគទី៧ និងទី៥ កងទ័ពប្រជាជនវៀតណាម ជាមួយ យោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ កាន់តែមានភាពរឹងមាំទៅពេលអនាគត។
ក្នុងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀបាញ់ក៏បានធ្វើការបំពាក់នូវគ្រឿងឥស្សរយយស ព្រះរាជា ណា ចក្រកម្ពុជា ជូនដល់ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៧និង ទី៥ កងទ័ពប្រជាជនវៀតណាម និង នាយ ទាហានដែលមានស្នាដៃក្នុងការងារសាងសង់ផ្លូវនិង ទំនប់បង្ហៀទឹកនេះព្រមទាំងបានប្រកាសផ្តល់នូវអគារសិក្សា ១ខ្នង មាន៦បន្ទប់ សម្រាប់កូនចៅរបស់នាយទាហា ពលទាហានឈរជើងក្នុងតំបន់នេះបានសិក្សារៀនសូត្រផង ដែរ ។
បន្តមកឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រួសារកងទ័ព ចំនួន ១៥០គ្រួសារ ។ តាមការបញ្ជាក់របស់លោក ឧត្តមសេនីយ៍ទោទេព រូនមេបញ្ជារងយោធភូមិភាគទី៤ ជាមេបញ្ជា ការប្រចាំទិសសមរភូមិមុខ អូរកូនតឹងបានឲ្យដឹងថា ការរៀបចំលំនៅដ្ឋានជូនកងទ័ព របស់យោធភូមិភាគទី៤ មាន ចំនួន ៦៣២គ្រួសារ ទាំងគ្រួសារកងទ័ពនិង និវត្តជន ហើយបានក្នុងជំហាន១ សាងសង់ផ្ទះចំនួន ១៦៨ខ្នង មក ដល់ពេលនេះសាងសង់បាន ១០០ខ្នងនៅសល់៦៨ខ្នង បានកំពុងសាងសង់បន្ត ។
ក្នុងនោះដែរក្រុមគ្រួសារកងទ័ពទាំង១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២ការ៉ុង មី ១កេស ត្រីខ ២យូរ , ឃីត ១កញ្ចប់និង ថវិកា ១២ម៉ឺនរៀល ព្រមទាំងបានធ្វើការផ្តល់ទឹកដល់បងប្អូនផងដែរ៕