ខេត្តព្រះសីហនុ៖ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុ និង ភ្ញៀវទេសចរណ៏បានសម្តែងការព្រួយ បារម្ភ ខណៈពេលដែល អាជ្ញាធរខេត្ត ប្រកាសនឹងចាប់ផ្តើមបិទផ្លូវចេញចូលឆ្នេរ សមុទ្រតំបន់អតីត (អារីស្តុន) ជាបណ្តោះអាសន្នដើម្បីរៀបចំសួនច្បារនិងសាងសង់ផ្លូវកែសោភណ្ណ័ឆ្នេរ ។ ដោយការ ព្រួយបារម្ភនេះ ពួកគាត់ បានលើកឡើងថា ខ្លាចបិទហើយមិនបើកវិញ។
.លោក ឧញ្ញ៉ា ឡៅ កាង ដែលជាអ្នកមើលការខុសត្រូវដីតំបន់ ឆ្នេរអារីស្តុននឹង ជាតំណាងឲ្យ ក្រុមហ៊ុន (សុខគង់) បានអះអាងថា ការហ៊ុំព័ទ្ឋរបងឡើងវិញនេះ គឺដើម្បី បើកការដ្ឋានសាងសង់ផ្លូវ និង សួនច្បារ ។ហើយការបិតរបងហ៊ុំព័ទ្ឋផ្លូវបែបនេះគឺជាភាពចាំបាច់ ក្នុងការថែរក្សាការពារសម្ភារៈ ក្នុងការដ្ឋានក៏ដូចជាការជាសវាងផល ប៉ះពាល់ដល់អ្នកមកកំសាន្តនៅតំបន់នេះផងដែរ។
ដោយឡែក បើយោងតាមការប្រកាស់របស់សាលា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ឧសភា២០១៦នេះបានបញ្ជាក់ថា អាជ្ញាធរនឹងបិទរបងសង្ក័សីជាបណ្តោះអាសន្ន នៅតំបន់ច្រកចូលដីឆ្នេរអតីតៈអារីស្តុន ដើម្បីអោយផ្នែកបច្ចេកទេសនិងមន្ត្រីពាក់ពន្ធ័រៀបចំការដ្ឋានធ្វើផ្លូវនិងសួនច្បារ ហើយរបងសង្ក័សីនេះនិងបើកឡើងវិញនៅក្រោយបញ្ចប់ការដ្ឋានខាងក្នុង ដើម្បីអោយប្រជាពលរដ្ឋនិងអ្នកទេសច រណ៍ចូលលេងកំសាន្តក្នុងឆ្នេរ(អតីតអារីស្តុន)នេះជាសាធារណៈដូចធម្មតា។ ជុំវិញការប្រកាសព័ត៍មាន នេះ សាលាខេត្តព្រះសីហនុក៍បាន អំពាវនាវអោយប្រជាពលរដ្ឋនិងអ្នកពាក់ពន្ធ័ ឲ្យ ចូលរួមសហការ ជាមួយ អាជ្ញាធរក្នុង ការរៀបចំតំបន់ ឆ្នេរសមុទ្រអោយស្អាត ល្អទុកជាទីសាធារណៈសំរាប់ប្រជា ពលរដ្ឋនិង អ្នកទេសចរណ៍ចូលលេងកំសាន្ត។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការបិតផ្លូវចេញចួលឆ្នេរសមុទ្រតំបន់ អារីស្តុនខាង លើ នេះក៏មានប្រជាពលរដ្ឋជាច្រើន ក៏ដូចជាភ្ញៀវតេសចរណ៍បានសម្តែងទស្សនៈថាគាត់មានការព្រួយបារម្ភ ខ្លាំងណាស់ បន្ទាប់ពីបានឃើញសកម្មភាពរបស់អាជ្ញាធរ ខេត្តចាប់ផ្តើមបិតរបងស័ង្កីផ្លូវចេញចូល ឆ្នេរសមុទ្របែបនេះ ពីព្រោះថាឆ្នេរនេះទើបតែ បើកឲ្យប្រជា ពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូល លេងកម្សាន្តមិនដល់មួយខែស្រួលបួលផងទេបែរជាបិតទៅវិញ។ ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភថាការបិតផ្លូវបែបនេះវាអាចជាលេះមួយដើម្បីហ៊ុំព័ទ្ឋដីឆ្នេរអារីស្តុន ឡើងវិញតែប៉ុណ្ណោះ។ប៉ុន្តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋសង្ឃឹមថាអ្វីដែលអាជ្ញាធរខេត្តប្រកាស់ជារឿងពិត ហើយផ្លូវនេះនឹងបើកឡើងវិញ ក្រោយបញ្ជប់ការសាងសង់ផ្លូវតាមឆ្នេរសមុទ្រនឹងសូនច្បាររូចរាល់ ដើម្បីបំរើលើវិស័យទេសចរណ៍ចេញចូលលេងកម្សាន្តបានជាសាធារណៈ ៕