ស្លាប់​ម្នាក់​និង​របួស​៦​នាក់​ដោយសារ​ភ្លៀង​លាយឡំ​ដោយ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ពួក​កាលពី​ល្ងាច​ថ្ងៃទី​១៦​ឧសភា​ឆ្នាំ​២០១៦

0

ខេត្តសៀមរាប៖ យុវតី អាយុ២១ឆ្នាំម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសដោយសាររន្ទះបាញ់ និង៥នាក់ផ្សេងទៀតរបួសធ្ងន់ស្រាលដោយភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផ្ទះរលំនិងរបើកដំបូល កាលពីវេលាល្ងាចថ្ងៃទី16ខែឧសភាឆ្នាំ២០១៦នៅស្រុកពួកខេត្តសៀមរាប។
បើតាមការរៀបរាប់របស់ឳពុកសព៖កូនស្រីឈ្មោះ អ៊ី រំចង់ហៅច្រឹប អាយុ២១ឆ្នាំ ជាកូនច្បងគេក្នុងចំណោមកូនទាំង៤នាក់ស្រី៣ប្រុស១។នាងត្រៀមចូលរោងការនៅថ្ងៃទី៣០.៣១ខាងមុខនេះហើយបានបោះសំបុត្រ អញ្ជើញភ្ញៀវចូលរួមពិធីម្គលការជាបណ្តើរៗហើយ។មុននឹងស្លាប់ខណៈក្នុងពេលកំពុងភ្លៀងស្រិចៗនិងលាយលំដោយខ្យល់កន្ត្រាក់ផង នាងបានចេញទៅគៀងហ្វូងក្របីឱ្យចូលផ្ទះជាមួយម្តាយមីង នាំគ្នាឆ្លងផ្លូវជាតិលេខ៦ដែលនៅចំងាយពីមុខផ្ទះប្រហែល៥០០មក៍ស្រាប់តែត្រូវស្លាប់ដោយសាររន្ទះក្នុងពេលនោះតែម្តងចំណែកម្តាយមីងរងរបួសស្រាល។លោក ម៉ៅ វិសុទ្ឋ អភិបាលស្រុកពួកបានឱ្យដឹងត្រួសៗថា៖នៅវេលាម៉ោងប្រមាណជា៤និង៣០នាទីរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៦ ភ្លៀងផ្គររន្ទះលាយឡំដោយខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងបណ្តាលឱ្យប៉ពាល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៥ឃុំ មាន ឃុំល្វា ឃុំដូនកែវ ឃុំសសរស្តម្ភ ឃុំរើល ឃុំមុខប៉ែនលំនៅដ្ឋានចំនួន១៥ខ្នងរលំដួលនិង៤៨ខ្នងទៀតប៉ើងរបើកដំបូល បណ្តាលឱ្យមនុស្សស្រីស្លាប់ម្នាក់និងរបួស៦នាក់ក្នុងនោះរបួសធ្ងន់សម្រាកនៅមន្ទីរពេទ្យខេត្ត១នាក់ភេទស្រីអាយុ១៨ឆ្នាំនៅភូមិដូនកែវឃុំដូនកែវរបួសបាក់ជើងធ្ងន់និងកុមារាអាយុ១៣ឆ្នាំម្នាក់នៅភូមិអន់បង្គន់ឃុំដូនកែវរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យកុមារ។ក្រយពីទទួលបានដំណឹងដ៍ក្រៀមក្រំនេះ លោក បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី១៧ខែឧសភា បានអញ្ជើញសួរសុខទុក្ខដល់ផ្ទះគ្រួសារសព ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ឃុំសសរស្តម្ភស្រុកពួកខេត្តសៀមរាបដោយនាំយកនូវថវិកាចំនួន៧០ម៉ឺនរៀលអង្ករ១០០គ.ក្រនិងទឹកសុទ្ឋ១០យួរ ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់គ្រួសារសពនិងជូនដល់អ្នករបួសធ្ងន់២នាក់នៅឯមន្ទីរពេទ្យម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល។20160517_092142 20160517_091856 20160517_091756 លោកបានសម្តែងការសោកស្តាយនិងអាណិតអាសូរចំពោះគ្រួសារសពនិងក្រុមគ្រួសារបងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះនិងរបើកប៉ើងដំបូលដែលជាគ្រោះមហន្តរាយធម្មជាតិពិបាកស្មានត្រូវដែលធ្វើឲ្យប៉ះពាល់រងគ្រោះដល់អាយុជីវិតមនុស្សសត្វនិងខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិរបស់បងប្អូនដែលបានខិតខំសន្សំក្នុងការកសាងជីវភាពគ្រួសាររបស់ខ្លួនទោះយ៉ាងណាក៍ដោយសូមបងប្អូនកុំអស់សង្ឃឹមត្រូវតស៊ូបន្តទៀត។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានាដែលអាចនឹងកើតឡើងជាយថាហេតុជាពិសេសទៅស្រែចំការពេលអាកាសធាតុប្រែប្រួលមេឃងងឹតរកកលភ្លៀងខ្យល់ត្រូវឆាប់រូតរះនាំកូនចៅមកផ្ទះសម្បែងនិងរកកន្លែងសុវត្ថិភាពពួនជ្រកដើម្បីគេចចេញពីគ្រោះភ័យផ្សេងៗ។ឯកឧត្តមបញ្ជាក់ផងដែរថា៖ថ្វីត្បិតអំណោយមនុស្សធម៌ដែលផ្តល់ជូននេះតិចតួចក្តីតែក៍អាចជួយរំលែកការលំបាករបស់បងប្អូនបានមួយចំណែកក្នុងគ្រាដែលជួបការលំបាកហើយជាសន្តានចិត្តសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជាដែលតែងតែជួយដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរសាសនាអ្វីឡើយ។ឯកឧត្តមបានថ្លែងអំណរគុណផងដែរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសហការខ្នះខ្នែងជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ដោយគឿនវេត