​ដាក់​ដាំ​ឆ្អិន​មិន​ពន្លត់ភ្លើង​ចង្ក្រាន​ចុះទៅ​ដងទឹក​អូ​ត្រឡប់មកវិញ​ភ្លើង​ឆេះ​ផ្ទះ​ក្លាយជា​ផេះ​

0

 

ខេត្តពោធិ៍សាត់៖ផ្ទះប្រជាពលរដ្ឋមួយខ្នងផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់ជាមួយសម្ភារៈក្នុងផ្ទះខ្លាយជាផេះក្នុងមួយប៉ព្រិចភ្នែកដោយសាតែម្ចាស់ផ្ទះដាំបាយឆ្អិតហើយមិនព្រមពន្លត់ភ្លើងចង្ក្រាន ។ហេតុការនេះបានលើតឡើងកាលពីវេលាមោ៉ង១នឹង៣០នាទីរសៀលថ្ងៃទី១៦ ខែឩសភាឆ្នាំ២០១៦ ស្ថិតភូមិ អូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់ ។ដោយជនរងគ្រោះត្រូវបាននគរបាលប្រាប់ថា៖ ម្ចាស់ផ្ទះ ឈ្មោះ ទឹមធី ភេទ ប្រុស អាយុ ៣៧ ឆ្នាំរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ក្នុងនោះផ្ទះព្រមទាំងសម្ភារះបាត់បង់មាន ផ្ទះទំហំ ៤មx៦មធ្វើពីឈើប្រកសង្កសី ម៉ា សុីនកាត់ស្មៅ ០២ គ្រឿង ម៉ាសុីនបាញ់ស្មៅ ០១ គ្រឿង ផងដែរ។8c75fdb884a138b37ffadf6c33976a71 b76c02b59a9e6c01b61e8debe906b5da

បើតាមមន្ត្រីនគរបាលមូលដ្ឋាននៅទីនោះបាននិយាយបន្តថា៖ មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើនោះបានបង្កាត់ភ្លើងដាំបាយ លុះបាយឆ្អិតហើយក៍ចុះពីលើផ្ទះដោយមិនបានពន្លត់ភ្លើងចង្ក្រាន ហើយទៅដងទឹកអូរ ដែលឆ្ងាយពីផ្ទះ លុះត្រឡប់មកវិញភ្លើងចង្ក្រាននោះបានបង្ករទៅជាអគ្គីភ័យភ័យឆាប់ឆេះយា៉ងសន្ធោសន្ធៅផ្ទះខ្លួនឯងក្លាយជាផេះផងតែម្ដងដោយពុំអាចជួយពន្លត់បានឡើយ។