នារី​ក្រមុំ​ម្នាក់​ជិត​ដល់​ថ្ងៃ​ចូល​ការ​ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈ​មនុស្ស​៦​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​

0

សៀមរាប៖ នារីម្នាក់ដែលជិតដល់ថ្ងៃរៀបការទៅហើយនោះ ត្រូវបានរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈពេលដែលនាងដើរទៅដឹកក្របីនៅពេលមានភ្លៀងធ្លាក់។ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានឡើងកាលពីល្ងាចថ្ងៃទី១៦ ខែឧសភា នៅភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកIMG_0522ពួក ខេត្តសៀមរាប។បើតាមការរៀបរាប់ពីឪពុកនារីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះអ៊ី ច្រឹប អាយុ២១ឆ្នាំ នៅពេលមេឃកំពុងភ្លៀងបានដើរទៅដឹកក្របីយកមកផ្ទះជាមមួយម្តាយមីងរបស់នាង។ ក្នុងពេលកំពុងដើរទៅនោះនាងក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង រីឯម្តាយមីនាងគ្រាន់តែរងរបួស។ឪពុកយុវតីរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់នឹងត្រូវចូលរោងការនៅថ្ងៃទី៣១ឧសភាខាងមុខនេះ ។ជាមួយនឹងហេតុការណ៍ដ៏សោកសង្រេងនេះ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដែលមានឯកឧត្តម ឃឹម ប៊ុនសុង ជាប្រធាន ក៏បាននាំយកនូវថវិកា៧០សិបម៉ឺនរៀល អង្ករមួយរយគីឡូក្រាម ទឹកសុទ្ធ១០យួរ ដើម្បីចូលរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារជនរងគ្រោះ។នៅក្នុងឧិកាសនោះដែរឯកឧត្តមឃឹម ប៊ុនសុង ក៏បានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ៕
គួរបញ្ជាក់ថា ស្របពេលដែលយុវតីអ៊ី ច្រឹប ត្រូវរន្ទះបាញ់ស្លាប់នេះ ក៏មានមនុស្ស៦នាក់ផ្សេងទៀតក៏ត្រូវបានផ្ទះរលំកិន បណ្តាលឲ្យរបួសធ្ងន់ចំនួនពីរនាក់ផងដែរ ហើយលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៥ខ្នងបានរលំ និង៤៨ខ្នងរបើកដំបូលផងដែរ៕IMG_0527 IMG_0524 IMG_0523 IMG_0525 IMG_0526 វេហាស៍