លោកវេជ្ជបណ្ឌិត Alexander Imich រស់នៅក្នុងទីក្រុងញ៉ូវយ៉ក ជាមនុស្សប្រុសដែលមានអាយុច្រើនជាងគេបំផុតនៅក្នុងលោក នៅរស់រានមានជីវិត ដោយនាពេលនេះ គាត់មានអាយុ ១១១ឆ្នាំ។ នេះបើយោងតាមសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ។
នៅក្នុងសៀវភៅកំណត់ត្រាមួយនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា លោកយាយ Misao Okawa of Osaka ជនជាតិជប៉ុន ជាស្ត្រីដែលមានអាយុវែងជាងគេបំផុតលើកលោក ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងអាយុ ១១៦ឆ្នាំ។
លោក Alexander Imich បាននិយាយថា ការដែលគាត់នៅរស់នៅអាយុ ១១១ឆ្នាំនេះគឺដោយសារតែរបបទទួលទានរបស់គាត់ល្អ មានលំហាត់ប្រាណ ជាពិសេសគឺហ្សេនរបស់គាត់ល្អ៕