ជនសង្ស័យ​ជា​មុខសញ្ញា​សំបុក​ចោរលួច​ម៉ូតូ​ចំនួន​7​នាក់​ត្រូវបាន​បំបែក​ដោយ​នគ​បាល​ខេត្ត​ព្រះសីហនុ​

0

 

ខេត្តព្រះសីហនុ៖ 18/05/2016ជនសង្សយ័ចំនួន07នាក់ដែលជាមុខសញ្ញាក្រុមចោរលួចម៉ូតូ និងកាច់សោរម៉ូតូយ៉ាងសកម្មនៅខេត្តព្រះសីហនុត្រូវបានបំបែកសំបុកបានពីរករណីទៀតហើយដោយកំលាំងនគរបាលខេត្តព្រះសីហនុក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីទោជួន ណារិនស្នងការនគរបាលខេត្តព្រះសីហនុ។នៅព្រឹកថ្ងៃទី18/95/2016 លោក កុល ផាល្លី ស្នងការរង ទទួលបន្ទុកកណ្តាលពហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា៖នៅថ្ងៃទី១៧.០៥.២០១៦ ដោយមានការចង្អុលដឹកនាំ ពីឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ការិយាល័យកណ្តាលនគរបាលព.ទ បានសហការជាមួយ កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិកនគរបាលស្រុកព្រៃនប់ បានចេញប្រត្តិបត្តការ ស្រាវជាវ ស៉ើបអង្កេត បង្ក្រាបករណីចោរកម្ម ចំនួន០២ករណី ចាប់ជនសង្ស័យបាន ៧នាក់ ដកហូតម៉ូតូ ចំនួន១៣គ្រឿង ស្លាកលេខ ចំនួន៥ និងសំភារះម៉ូតូមួយចំនួនទៀត ។+ដំណើររឿង
-ករណីទី១នៅថ្ងៃទី ១៧.០៥.២០១៦ ម៉ោង៧និង៤៥នាទី កម្លាំងអធិការនគរបាលលស្រុកព្រៃនប់ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ម៉ុត វិទ្យា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ អូរត្រជ្រាក់ចិត្ត ឃុំសំរ៉ុង បានមកលេងផ្ទះ បងប្អូននៅភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ ។photo_2016-06-17_14-17-20 photo_2016-06-17_14-17-17
-បានទុកម៉ូតូ C125 សេរីឆ្នាំ២០១០ នៅមុខផ្ទះប្អូន ពេលចេញមកវិញ ស្រាប់តែបាត់ (ចោរលួច) នៅម៉ោង៩ព្រឹក ថ្ងៃទី១៧.០៥.២០១៦ ។
-នៅម៉ោង៩ព្រឹក ថ្ងៃទី១៧.០៥.២០១៦ ចាប់បានជនសង្ស័យចំនួន៤នាក់ និងឆែកឆេរដកហូតម៉ូតូ ចំនួន១៣គ្រឿង ក្នុងនោះមាន (C125 ចំនួន៧គ្រឿង , វ៉េវ ចំនួន៤គ្រឿង , គុប ចំនួន១គ្រឿង និងវីវ៉ា១គ្រឿង) ក្នុងនោះក៏មាន ម៉ូតូជនរងគ្រោះ១គ្រឿងដែរ ។
+ស្លាកលេខម៉ូតូ ចំនួន៥+សំភារះម៉ូតូ ១ចំនួនធំទៀត-ចំពោះម៉ូតូដែលដកហូតចំនួន១៣គ្រឿងអាច ជាផលនៃអំពើចោរកម្ម ។ជនសង្ស័យចាប់ខ្លួនឈ្មោះ ដូចខាងក្រោម៖
១. ជន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ (ធ្លាប់ជាប់ពន្ធធានាគារ ៧ខែ ពីបទចោរកម្ម ) ។២.ផន ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅជាមួយគ្នា (សហចារី ) ។៣.វ៉ា ថន ហៅគ្រង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ។ (ទទួលផលចោរកម្ម )
៤.ជំ ហាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នា (ទទួលផលចោរកម្ម) ។-ករណីទី២:ធ្វើការស្រាវជ្រាវ ស៉ើបអង្កេត ចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទចោរកម្ម លួចម៉ូតូវ៉េវ កាលពិថ្ងៃទី ១៥.០៥.២០១៦ វេលាម៉ោង១រំលងអាធ្រាត្រ នៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ។+ជនរងគ្រោះឈ្មោះ VOLODYMYR BIRIUKOV ជនជាតិ អុយគ្រែន ភេទប្រុស អាយយ៤៨ឆ្នាំ លិខិឆ្លងដែនលេខ EI ៣០៤៨៩៤ ។+ជនសង្ស័យ ចំនួន៣នាក់ឈ្មោះ
១.សូន ចាន់សេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មរ មានទីលំនៅក្រុមទី២៤ ភូមិ០២ សង្កាត់៤ក្រុងព្រះសីហនុ ។២.ផា រិនហៃ អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ។៣.សាន់ គ្រឿន អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅ សង្កាត់៤ ក្រុងព្រះសីហនុ ។បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញ កំពុងបន្តរនិតិវិធី បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។លោក កុល ផល្លី ប្រកាសឲបងប្អូនណាដែលបាត់ម៉ូតូសូមមកពិនិត្យនៅស្នងការដ្ឋានខេត្តព្រះសីហនុដោយយកឯកសារពាក់ពន្ធ័មកជាមួយផង៕
(មានclip លោក កុល ផល្លី ស្នងការរងនៃស្នងការដ្ឋានខេត្តព្រះសីហនុ)
ដោយ ខៀវ សាវ៉ុន