បន្ទាយមានជ័យ:; ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបលើទី១៥៣ ក្រោមប្រធានបទកាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាត្រូវបានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៨ ឧសភា ២០១៦ក្រោមអធិបតីភាពលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹម យ៉ាន តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។លោក លី សារី អភិបាលរងនិងជាប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា:ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមខួបលើកទី១៥៣ នៅថ្ងៃទី ៨ឧសភា ២០១៦ដែលបានប្រារព្ធក្រោមប្រធានបទ”កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” គឺជាទិវាមួយនៃការជួបជុំមហាគ្រួសារមនុស្សធម៍ដ៍ធំប្រចាំឆ្នាំនៅទូទាំងពិភពលោកដើម្បីរំលឹកគុណនិងអបអរសាទរគាំទ្រយ៉ាងក្លៀវក្លានូវគោលគំនិតផ្តួចផ្តើមបង្កើតអោយមានចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមឡើងតាំងពី១៥៣ឆ្នាំកន្លងទៅ។
លោកបានបន្តទៀតថាសមិទ្ធផលសម្រេចបានក្នុងរយះពេល១២ខែរបស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យដែលបានកំពុងប្រតិបត្តិការស្របតាមយុទ្ធសាស្ត្រ២០១១_២០២០របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយសម្តេចតែងគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងធ្វើការងារមនុស្សធម៌ដោយមិនប្រកាន់ពណ៌សម្បុរ ជាតិសាសន៍ និន្នាការនយោបាយអ្វីឡើយ។ក្នុងនោះការឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងរយះពេល១២ខែរបស់សាខាកាកបាទក្រហមខេត្តបានចែកអំណោយមនុស្សធម៌សរុប៣០៥៩គ្រួសារ។
លោក សួន បវរ អភិបសលខេត្តបន្ទាយមានជ័យបានអានសេចក្តីថ្លែងការណ៍សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជារួចមកសប្បុរសជនបានចូលរួមជាថវិកាផ្តល់ដល់កាកបាទក្រហមខេត្តសម្រាប់ជួយក្នុងកិច្ចការមនុស្សធម៌។ហើយសំរាប់ការគៀងគររកអំណោយមនុស្សធម៌សំរាប់ឆ្នាំនេះសាខាកាកបាទក្រហមខេត្តទទួលបានចំនួន១០១៨១៨ដុល្លាហើយបើធៀបនឹងឆ្នាំ២០១៥ថយចុះចំនួន២ម៉ឺនដុល្លា។