ខេត្តរតនគិរីៈ អង្គការសង្គ្រោះសត្វព្រៃបានបើកពិធីស្តីពីភាពជាអ្នកដឹកនាំភពផែនដី និងគ្រប់គ្រងធនធានធម្មជាតិ នៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៦ ក្នុងសាលមហោស្របសម្តេចអគ្គសេនាតេជោហ៊ុនសែនក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម លន់ សុភាពអភិបាលរងខេត្តរតនគិរី លោក ចាន់ វិចិត្រ ប្រធានកម្មវិធីនិងជាតំណាងអង្គការសង្គ្រោះសត្វព្រៃនិងមានការចូលរួមក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងព្រះសង្ឃប្រជាពលរដ្ឋជាច្រើនកុះករ។ឯកឧត្តម លន់ សុភាព បានមានប្រសាសន៍ថានាពេលនេះមិនគ្រាន់តែជាសក្ខីភាពការលើកកំពស់ដល់កិច្ចសហប្រតិបត្តិការនិងការបណ្តុះបណ្តាលចំណេះដឹងប៉ុណ្ណោះទេតែជាការផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ជាពិសេសរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈជំរុញកំណើនភ្ញៀវទេសចរណ៍ផងដែរ។ដើម្បីរួមចំណែកដល់កិច្ចគាំពារបរិស្ថានថែរក្សាធនធានធម្មជាតិនិងការអភិរក្សជីវៈចម្រុះក៏ដូចជាការចូលរួមចំណែកកាត់បន្ថយដល់ការប្រែប្រួលអាកាសធាតុតាមរយៈកាត់បន្ថយសំណល់ប្លាស្ទិកនិងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សំដៅរួមចំណែកដល់ការលើកកំពស់ប្រជាពលរដ្ឋនិងការរស់នៅដោយចីរភាព។ក្នុងកម្មវិធីនោះផងដែរលោកចាន់ វិចិត្របានថ្លែងថាសុបិនរួមអង្គការសង្គ្រោះសត្វព្រៃSCWមានសុបិនមួយគឺធនធានធម្មជាតិនិងមនុស្សរួមរស់ជាមួយគ្នាលុះគ្រាអាវសាន្តនៃភពផែនដីដោយព្រៃឈើមានតួនាទីទ្រទ្រង់ជីវិតមនុស្ស និងសត្វ។យើងទាំងអស់គ្នាមានសុបិនរួមគ្នាមួយគឺការពារព្រៃឈើនេះជាក្តីសង្ឃឹមរបស់យើងនិងធ្វើឲ្យសុបិនក្លាយជាការពិតនិងទទួលបាននូវគុណប្រយោជន៍ល្អៗជាច្រើនពីធម្មជាតិ។
ឯកបណ្ឌិតសាបូ អូហ្សាណូ បានថ្លែងថាកន្លងទៅក្រសួងបរិស្ថានបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលជាច្រើនលើជំនាញបរិស្ថានការអភិរក្សជីវៈចម្រុះការគ្រប់គ្រងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍន៍បៃតងដល់មន្ត្រីជំនាញក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធមួយចំនួន។
ដោយឡែកការពង្រឹងសមត្ថភាពដល់សិស្សនិស្សិត យុវជន-យុវនារី ដែលជាអ្នកបន្តវេន្តសម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ជាពិសេសការយល់ដឹងពីសារៈសំខាន់របស់ភពផែនដីគឺក្រសួងពុំទាន់បានឆ្លើយតបនូវឡើយទេព្រោះក្រសួងក៏នៅមានការខ្វះខាតផ្នែកធនធានមនុស្សនិងថវិការសម្រាប់ទ្រទ្រង់លើសកម្មភាពទាំងនេះ។
តែថ្ងៃនេះក្រសួងបានគាំទ្រពីអង្គការសង្គ្រោះសត្វព្រៃSCW អង្គការFAO និងអង្គការHEDCអន្តរជាតិនិងក៏ដូចជាអាជ្ញាធរខេត្តបានរៀបចំធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំភពផែនដី និងការគ្រប់គ្រងធនធានធម្មជាតិលើកទី៣ ជូនដល់មន្ត្រីរាជការ យុវជន សិស្ស និស្សិតចំនួនជាង៣០០នាក់ ដែលអញ្ជើញមកពីមន្ទីរបរិស្ថានមន្ទីរពាក់ព័ន្ធសាកលវិទ្យាល័យដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រះសង្ឃ គ្រឹះសាសនា ឥស្លាមសាសនា ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តរតនគិរីដែលជាកម្លាំងឈានមុខនិងជាអ្នកបន្តវេន្តក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យបានយល់ដឹងលើវិស័យបរិស្ថាន ធនធានធម្មជាតិ និងបរិស្ថានភពផែនដីក្នុងបរិបទទាក់ទងនឹងវិបត្តិនិងការរស់នៅលើភពផែនដីសតវត្សទី២១ការបណ្តុះបណ្តាលមនសិការសម្រាប់ការកិច្ចការពារបរិស្ថានភពផែនដីការគ្រប់គ្រងធនធានធម្មជាតិសុបិន្តសហ្សវត្តទ្រឹស្តីចក្រវាឡប្រព័ន្ធជីវិតលើផែនដីទស្សនៈអរូបីយ៍លើភពផែនដីច្បាប់អភិបាលកិច្ចសកលោកគោលការណ៍ស្តីពីការផ្លាស់ប្តូរធម្មតាទៅជាការផ្លាស់ប្តូរទម្រង់..។ល។
ជាពិសេសការចូលរួមនិងការទទួលខុសត្រូវរបស់មនុស្សក្នុងកិច្ចគាំពារបរិស្ថាននិងការអភិរក្សជីវៈចម្រុះសម្រាប់ការរស់នៅដោយចីរភាពលើផែនដី៕ ដោយ យក្ស ឡោម