( រូបភាពវីដេអូ ) ឧប្បការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបាស៊ីហ្វិកលោកDaniel Russel បានប្រកាស់ថាវិធីសាស្ត្រដ៏ល្អបំផុតដែលអាមេរិកនិងបណ្តាប្រទេសអាស៊ាន អាចធ្វើឲ្យភាពតានតឹង ល្អប្រសើវិញនោះ គឺពិភាគ្សាដែលមានល្ខណៈស្ថាបនា។ លោកDaniel Russel បន្តទៀតថាចំណុចសំខាន់គឺការថ្កោលទោសពីសហគមន៍អន្តរជាតិទៅលើកសកម្មភាពជាឯកតោភាគីរបស់ចិនក្នុងដែនសមុទ្រភាគខាងត្បូង។
មានប្រសាស្ត្រទៅកាន់កិច្ចប្រជុំសភាអាមេរិក លោកDaniel Russel បញ្ចាក់ថា ចំណុចដែលបង្ករឲ្យមានភាពតានតឹងនោះគឺការបញ្ចូនស្ថានីយ៍ខួងប្រេងHaiyang Shiyou 981 ចូលក្នុងដែនសមុទ្ររបស់វៀតណាម។ លោកបានស្នើដល់ទៅក្រុងប៉េកាំងរកដំណោះស្រាយតាមរយៈកិច្ចការបរទេសបញ្ចាប់ ជាជាងប្រើប្រាស់អំពើហឹង្សា។ ចំណុចសំខាន់នាពេលនេះ សហគមន៍អាស៊ានចាំបាច់ត្រូវតែសមគ្គីគ្នាដើម្បីទប់ទស់ជាមួយការពង្រីកអំណាចគ្រប់គ្រងរបស់ចិន ទើបមានប្រសិទ្ធិភាព ។បើធ្វើសកម្មភាពជាឯកតោភាគីមិនអាចយកឈ្នេះចិនបានឡើយ។
ពាក់ព័ន្ធនិងការអំពាវនាវខាងលើលោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានព្រមានដោយមិនចំឈ្មោះ ចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួននៅអាស៊ី ទាក់ទងនឹងការពង្រឹងសម្ព័ន្ធភាពយោធា ដើម្បីប្រឆាំងនឹងចិន។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតីចិនក៏បានប្រកាសសន្យាផងដែរថា ចិននឹងមិនប្រើកម្លាំង ដើម្បីយកទៅដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងនោះទេ។
លោកស៊ី ជីនពីង បានប្រកាស់នៅក្នុងវេទិកាសន្តិសុខអាស៊ីដែលធ្វើឡើងនៅទីក្រុងសៀងហៃ កាលពីថ្ងៃទី២១ខែឧសភា ថា“ការពង្រឹងសម្ព័ន្ធភាពយោធា ក្នុងគោលដៅប្រឆាំងនឹងប្រទេសទីបី វាមិនមែនជាការចូលរួមចំណែកក្នុងការរក្សាសន្តិសុខ នៅក្នុងតំបន់នោះទេ”។ ថ្វីដ្បិតតែលោកស៊ី ជីនពីង មិនបានលើកឡើងចំឈ្មោះប្រទេសណាមួយ ក៏ប៉ុន្តែ គេអាចស្មានដឹងបានថា ការព្រមាននេះ ធ្វើឡើងសំដៅទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ី ពីព្រោះថា នៅក្នុងពេលនេះ មានបណ្តាប្រទេសមួយចំនួននៅអាស៊ី កំពុងតែព្យាយាមពង្រឹងទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិក នៅក្នុងពេលកំពុងមានជម្លោះជាមួយនឹងចិន។
កាលពីក្នុងអំឡុងដំណើរទស្សនកិច្ច នៅអាស៊ី កាលពីខែមុន គេឃើញថា លោកអូបាម៉ាក៏បានព្យាយាមធានាដល់ប្រទេសសម្ព័ន្ធមិត្តអាមេរិកផងដែរ រួមមាន ដូចជា ជប៉ុន និងហ្វីលីពីន ជាដើម អំពីយុទ្ធសាស្ត្ររយៈពេលវែងរបស់លោក ដែលចង់ឲ្យអាមេរិកផ្តោតនយោបាយការបរទេស និងការពារជាតិរបស់ខ្លួន នៅក្នុងតំបន់អាស៊ី។ ការផ្តោតអាទិភាពលើតំបន់អាស៊ី ដែលត្រូវបានគេមើលឃើញជាទូទៅថា ធ្វើឡើង ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។
ការថ្លែងព្រមានរបស់លោកស៊ី ជីនពីង នៅថ្ងៃពុធនេះ ត្រូវបានធ្វើឡើង នៅចំពោះមុខថ្នាក់ដឹកនាំមកពីវៀតណាម ហ្វីលីពីន និងជប៉ុន ដែលកំពុងតែជាប់ជម្លោះដែនសមុទ្រជាមួយចិន។ ជម្លោះ ដែលកំពុងតែមានភាពតានតឹងខ្លាំង ជាពិសេស ជាមួយវៀតណាម រហូតបណ្តាលឲ្យផ្ទុះកុប្បកម្មប្រឆាំងចិន បណ្តាលឲ្យជនជាតិចិនជាច្រើននាក់ត្រូវស្លាប់ និងរបួស កាលពីសប្តាហ៍មុននេះ។
លោកស៊ីជីងពីងបានព្យាយាមពន្សលប្រទេសជិតខាង ពីសកម្មភាពរបស់ចិននៅក្នុងតំបន់ ដើម្បីកុំឲ្យប្រទេសទាំងនោះមានការព្រួយបារម្ភ ដោយបានសន្យាថា ចិននឹងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍សន្តិវិធី នៅក្នុងការដោះស្រាយជម្លោះដែនដី ជាមួយនឹងប្រទេសជិតខាង ដោយមិនប្រើប្រាស់អំពើហឹង្សា៕