យោងតាមទំព័រ ឡូលីផប់ចុះផ្សាយកាលពីថ្ងៃទី ២០ ខែ ឧសភានេះបានឲ្យដឹងថាតារាសម្តែង Lindsay Lohan បានជប់លៀងភ្នែកអ្នកគាំទ្ររបស់ខ្លួនសារជាថ្មី ដោយបង្ហោះរូបស្រាតល្វែងលើ ថតជាមួយនឹងបុរសស្បែកខ្មៅម្នាក់ ខណៈដែលនាងធ្វើដំណើរ ទៅកាន់
កម្មវិធី Cannes Film Festival នៅប្រទេសបារាំង កាលពីថ្ងៃ សៅរ៍ ។
ទន្ទឹមជាមួយនឹងទំព័រ Daily Mail ឲ្យដឹងថា ជាមួយនឹងបារី ក្នុងដៃ តារាសម្តែងអាមេរិក វ័យ ២៧ ឆ្នាំ នេះ ល្វែងលើ អត់ស្លៀកពាក់ និងបង្ហាញត្រឹមដើមទ្រូង រួចនាងបានបង្ហោះទៅកាន់ Instagram ។
គេនៅមិនទាន់ដឹងថា នាង Lindsay Lohan ថតបែបនេះ ដើម្បីគោលបំណងអ្វីនៅឡើយ និងមិនទាន់មានតំណាងរបស់នាងចេញមុខបកស្រាយនៅឡើយ ៕