សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ប្រារព្ធ​ពិធី​ខួប​ទី​១៥៣ នៃ​ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា

0

 

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ចេីញជាគណៈអធិបតីភាព នៅក្នុងពិធីអប់អរសាទរខួបទី១៥៣ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទកាកបាទក្រហមកម្ពុជាមាននៅគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ។ នៅក្នុងពិធីនេះដែរ មានការអញ្ចេីញចូលរួមពីគណៈប្រតិភូខេត្តប៊ិញហ្វឿក ខេត្តដាក់ណុង ខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ព្រះសង្ឍ ឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា លោក លោកស្រីតំណាងក្រុមហ៊ុន ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជំុវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៥៥០នាក់។
ការរៀបចំពិធីនេះឡេីង ដេីម្បីឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភគាំទ្រ របស់សក្មភាពការងារមនុស្សធម៌ កាកបាទក្រហម អឌ្ឍចន្ទក្រហម ឲ្យកាន់តែមានប្រសិទ្ឋិភាពខ្ពស់ ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ស្របតាមគោលការណ៍ នៃវប្បធម៌ចែករំលែក ក្នុងគោលបំណង ជួយដោះទុក្ខធុរៈគ្នា ទៅវិញទៅមកក្នុងពេលមានគ្រាអាសន្ន ព្រមទាំងជួយជំរុញដល់សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី កាន់តែមានកំលាំងចិត្ត និងស្មារតីទ្វេរឡេីងមួយកំរិតថែមទៀត ក្នុងការបន្តបំពេញភារកិច្ចឲ្យកាន់តែសកម្មខ្លាំងខ្លា និងមានប្រសិទិ្ធភាពិខ្ពស់ ។photo_2016-06-17_16-18-42 photo_2016-06-17_16-18-39 photo_2016-06-17_16-18-36 photo_2016-06-17_16-18-34 photo_2016-06-17_16-18-30 photo_2016-06-17_16-18-27 photo_2016-06-17_16-18-19
ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីសប្បុរជនគ្រប់មជ្ឍដ្ឋាន បានធ្វេីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសាររន្ទះបាញ់ រងគ្រោះដោយសារខ្យល់កន្ត្រាក់ កុមារកំព្រា ស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង និងគ្រោះមហន្តរាយផ្សេងៗជាបន្តបន្ទាប់។ បន្ទាប់មក ឯកឧត្តមក៏បានអំពាវនាវដល់សប្បុរសជននានា ទាំងក្នុងស្រុក និងក្រៅស្រុក សូមមេត្តាជួយឧបត្ថម្ភគាំទ្រ នូវការងារមនុស្សធម៌នេះបន្តទៀត ដេីម្បីជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះដែលកំពុងខ្វះខាត នៅពេលដែលកេីតហេតុការណ៍គ្រោះមហន្តរាយផ្សេងៗជាយថាហេតុ។
បើតាមរបាយកាណ៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៦នេះ សាខាបានផ្តល់អំណោយជាឃិតដល់ជនរងគ្រោះក្នុងនោះ ជនទីទាល់ក្រចាស់ជរាចំនួន២៣៦គ្រួសារ ជនរងគ្រោះដោយសារភ្លេីងឆេះផ្ទះចំនួន២៨គ្រួសារ គ្រួសាររងគ្រោះលង់ទឹកស្លាប់ចំនួន៤គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់២៩៧គ្រួសារ គ្រោះថ្នាក់ចរាចរណ៍ចំនួន០៣គ្រួសារ រងគ្រោះដោយសាររន្ទះបាញ់ចំនួន០៣គ្រួសារ ស្ត្រីដែលទេីបប្រសូតបុត្រចំនួន១២គ្រួសារ និងគ្រួសារដែលស្លាប់ដោយសារប្រការផ្សេងៗចំនួន២៩គ្រួសារ សរុបចំនួន៤២៩គ្រួសារ ចំណាយថវិកាអស់ចំនួន ២១៤លាន៥០ម៉ឺនរៀល។ នៅក្នុងពិធីនោះដែរ សប្បុរសជនបានចូលរួមជាថវិកាបឋមចំនួនជាង៦មឺុនដុល្លាអាមេរីក៕ដោយប៊ូស្រា