គណៈកម្មាធិការ​ចំរុះ​មាន​វិធានការ​បើកផ្លូវ​មួយ​ខ្សែ​ជាប់​និង​ផ្សារ​រាត្រី​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​៥០​គ្រួសា​

0

សៀមរាប៖ នៅថ្ងៃទី១៨នេះដែរដើម្បីឆ្លើយតបទៅនិងការស្នើសុំរបស់ប្រជាពលរដ្ឋប្រមាណជា៥០គ្រួសានៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អាជ្ញាធរខេត្តសៀមរាបបានចាប់ផ្តើមមានវិធានការបើកផ្លូវលំមួយខ្សែជាប់ផ្សាររាត្រីដែលមានទទឹង៩ម៉ែត្របណ្តោយជាងIMG_0539២០០ម៉ែត្រដើម្បីអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានឡើងវិញ។
លោក មូរ ធី ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលរស់នៅតាមបណ្តាយផ្លូវនេះបានឲ្យដឹងថា ដំបូងឡើយផ្លូវនេះអាចធ្វើចរាចរបានធម្មតាប៉ុន្តែប្រមាណជា១០ឆ្នាំមុនម្ចាស់ដីនៅផ្នែកខាងមុខបានធ្វើរបងបិទផ្លូវបន្ទាប់មកក៍បង្កើតបានជាផ្សាររាត្រីដែលធ្វើឲ្យប្រជាពលរដ្ឋប្រមាណជា៥០គ្រួសាមិនអាចធ្វើដំណើរទៅមុខបានទេគឺត្រូវធ្វើដំណើរមកតាមផ្លូវក្រោយវិញ។ហើយប្រជាពលរដ្ឋក៍បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្តយូហើយដែរឲ្យមានការបើកផ្លូវនេះឡើងវិញ។លោកបានបន្តថាប្រជាពលរដ្ឋពិតជាមានការសប្បាយរីករាយខ្លាំងណាស់ពេលឃើញអាជ្ញាធរខេត្តសៀមរាបមានវិធានការបើកផ្លូវចាស់នេះមួយខ្សែជាប់និងផ្សាររាត្រីដែលពួកគាត់បានស្នើសុំជាយូមកហើយ។ចំណែករបងផ្ទះរបស់ពួកគាត់ដែលមានការប៉ះពាល់ពួកគាត់បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។
លោក ហែន ពុទ្ធី នាយករងរដ្ឋបាលខេត្តសៀមរាបបានដែលបានចុះទៅអនុវត្តការងារនេះផ្ទាល់បានឲ្យដឹងថា តាមការដោះស្រាយរបស់ម្ចាស់ដីដែលធ្វើរបងបិទផ្លូវនេះសន្យាថា បើជាពលរដ្ឋទាំងអស់នៅតាមបណ្តោយផ្លូវនេះព្រមរុះរើរបងដែលមានការប៉ះពាល់គេក៍ព្រមវាយរបងបើកផ្លូវដែរ។ហើយនៅពេលនេះប្រជាពលរដ្ឋទាំងអស់បានព្រមរុះរើរបងដែលមានការប៉ះពាល់ដោយខ្លួនឯងហើយដូច្នេះរបងដែលបិទផ្លូវនេះក៍ត្រូវបើកដែរ។លោកបញ្ជាក់ថា បើសិនជាគាត់មិនព្រមបើទៀតអាជ្ញាធរខេត្តនិងចាត់វិធានការតាមផ្លូវច្បាប់៕IMG_0545 IMG_0540 IMG_0546 វេហាស៍