(ភ្នំពេញ)៖នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានឲ្យភ្នាក់ងារយកព័ត៌មាន ខេមរ៉ា ដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបុរសត្រូវសង្ស័យម្នាក់ដោយបានប្រើហឹង្សាយកកាំប៊ិតប៉ាំងតោទៅកាប់លើបុរសរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសហូរឈាមដេជាច្រើនត្នេរ ។ករណីហឹង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ ស្ថិត នៅចំណុច ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ ។លោក ម៉ៅ ចាន់ថុន នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ ឫស្សីកែវ បានបង្ហើបប្រាប់ថា ជនដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធ ករណីហឹង្សាមានឈ្មោះពេជ្រ បញ្ញារ៉ាត់ ភេទប្រុស អយុ២៦ ឆ្នាំ មានមុខរបរជាជាងម៉ាស៉ីន ត្រជាក់ ស្នាក់នៅផ្ទះលេខ ៧៨០ ផ្លូវលំ ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ ។ រីឯជនរងគ្រោះមានឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៨H ផ្លូវលំ ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវដូចគ្នា ។នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានបង្ហើប ប្រាប់ទៀតថា គ្រាន់តែទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ថាមានករណីប្រើអំពើហឹង្សាដោយយកកាំប៊ិតប៉ាំងតោកាប់បណ្ដាលឲ្យមានមនុស្សរងរបួស កម្លាំងនគរបាលមូលដ្ឋាន បានបន្តស្រាវជ្រាវស្វែងរកឈានដល់ការឃាត់ខ្លួនបុរសត្រូវសង្ស័យម្នាក់ខាងលើភ្លាមៗរួមទាំងដកហូតវត្ថុតាងមានកាំប៊ិតប៉ាំងតោចំនួន១ដើម្បីយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្ដង ។លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា ក្រោយសាកសួរបុរសជា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំប៊ិត ប៉ាំងតោទៅកាប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសដេរជាច្រើនត្នេរពិតប្រាកដមែន ។លោក ម៉ៅ ចាន់ថុន បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ជនត្រូវ ជាប់សង្ស័យប្រើអំពើហឹង្សារួមជាមួយវត្ថុតាង ត្រូវបានបញ្ជូន ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីទៅស្ថាប័នអយ្យការសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ហាស់ កំសាន្ដ