សៀមរាប៖ លោកវរះសេនីយ៏ទោតូច សាកល នាយរិយាល័យបុគ្គលឹកនៃស្នងការរដ្ឋានខេត្តសៀមរាប នឹង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេន័យទោសត ណាឌីស្នងការនគរបាលខេត្តដឹកនាំកំលាំងមន្ត្រីនគរបាលប៉ុស្តិខ្វាវធ្វើផ្ទះជូនគ្រួសារក្រីក្ររនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបចំនួន០១ខ្នង ធ្វើពីឈើប្រក់ស័ងក្សីមានទំហ៊ុំ០៤មគុណ០៥មចំណាយថវិការអស់ចំនួន១២០០ដូឡាសហរដ្ឋអាមេរិចជាថវិការរបស់ស្នងការនគរបាលខេត្ត។ចាប់ផ្តើមសាងសង់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៦រួចរាល់ជាសា្ថពរ។ អ្នកមីងយាន ជាមមានអាយុ៥៧ឆ្នាំព្រម ទាំងបុត្រ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការនគរបាលខេត្ត នឹង មន្ត្រីនគរបាលទាំង អស់ដែលមានឧត្តមគតិស្រឡាញ់រាស្ត្រ គិតគូដល់រាស្ត្រក្រីក្ររ យកអស់កំលាំងកាយចិត្ត ចំណាយទាំងថវិការ ព្រមទាំងដឹកនាំមន្ត្រីមកធ្វើផ្ទះជូនអ្នកមីង។អ្នកមីងក៏បានជូនពរដល់លោកស្នងការនិងមន្ត្រី នគរបាលព្រមទាំងក្រុមគ្រួសាររបស់អស់លោក សូមឲ្យជួបតែពុទ្ធពរទាំង៤ប្រការគម្បីឃ្លាងឃ្លាតឡើយ៕ (ដោយ.ព្រំ សុខា)