​ស្រា​វឹង​ស្រា​បើករថយន្ត​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​ទ្រេត​និង​ធ្លាក់​អំពូល​ភ្លឺ​បែកខ្ទិច រួច​ម្ចាស់​ឡើង​ជិះ​ម៉ូតូឌុប​គេច​ទៅ​បាត់​

0

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តម៉ាកRAV 4 ក្នុងល្បឿនលឿនហើយរេចង្កូតពេញផ្លូវ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យទ្រេតនិងធ្លាក់អំពូលភ្លើងបែកខ្ទិច រួចម្ចាស់រថយន្តបង្កបើកទ្វាឡើងជិះម៉ូតូឌុបគេចខ្លួនបាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខ ធានាគារ ចិន តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា ។photo_2016-06-18_07-42-22 photo_2016-06-18_07-42-20 photo_2016-06-18_07-42-18
តាមសាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា មុនដំបូងគេសង្កេត
ឃើញ រថយន្តបង្កម៉ាកRAV 4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B.3592 បើកដោយបុរសម្នាក់ ដែលគេដឹងថាស្រវឹងស្រា បានបើកបរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនហើយបើករេពេញផ្លូវ ខណះមកដល់ចំណុចើតហេតុក៏ជ្រុលមកបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យទ្រេតនិងធ្លាក់អំពូលភ្លើងដល់ដីបែកខ្ទិចតែម្ដង ហើយរថយន្តបង្កបានបែកធុងទឹក កំពិតកាងខាងមុខទាំងស្រ៊ុងរងការខូចខាតយ៉ាងដំណំដែលមិនអាចបន្តទៅមុខបាន។
ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានបើកទ្វារគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ហើយបន្ទាប់មកទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កនោះទៅរក្សាទុកនៅការិយាល័យចរចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕ដោយៈជីម ភារ៉ា