ភ្នំពេញ បុរសពោះម៉ាយម្នាក់ដោយសារតែជីវភាពខ្វះខាតនិងមានកូនប្រុស២នាក់ក្នុងបន្ទុកបានដើរប៉ះត្រូគួននិងដាក់ម៉ងដើម្បីចញ្ចឹមក្រពះខណះកំពុងដាក់ម៉ងក៏បានដួលផ្កាប់មុខបណ្តាលអោយស្លាប់យ៉ាងអានោចអាធម៍។
ហេតុការនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៦ នៅចុះណុចក្នុងបឹងមួយកន្លែង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះឈ្មោះដុំ ចាន់ធី ភេទប្រុសអាយុ៣២ មុខរបរដើរប៉ះត្រគួននិងដាក់ម៉ង ស្នាក់នៅខ្ទម នៅជិតកន្លែងកើតហេតុ។ មានស្រុកកំណើតនៅភូមិត្រាំងដៃ ឃុំធ្លក ស្រុកត្រាំង ខេត្តតាកែវ។
តាមសាក្សីពីបងស្រីបង្កើតជនរងគ្រោះឈ្មោះដុំ ចន្ថា បានអោយដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង៤រសៀលជនងគ្រោះបានទៅដាក់ម៉ងនៅក្នុងបឹងដែលនៅជិតខ្ទមរបស់គាត់ដើម្បីបានត្រីយកទៅលក់គ្រាន់ចញ្ចឹងក្រពះ។ លុះរហូតមកដល់វេលាម៉ោង៩យប់ទើបនាំគ្នាដើរកក៏ប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្នុងបឹងស្លាប់បាត់ទៅហើយ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរដួលផ្កាប់មុខចូលទឹកទើបស្លាប់បែបនេះ។
ក្រោយពេលសមត្ថកិច្ចពិនិត្យរួចទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ដោយ៖ជីម ភារ៉ា