ពិធី​ប្រគល់​គេហដ្ឋាន​០១​ខ្នង​ជូន​កសិករ​ក្រីក្ររ ជរា​នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ខ្វាវ ស្រុក​ជីក្រែង​ខេត្ត​សៀម​រា​

0

សៀមរាប៖ នាព្រឹកថ្ងៃទី១៨ឧសភាឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៏ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាប នឹង ជាសមាជិកក្រុមការងារខេត្តចុះជួយស្រុកជីក្រែង បានអញ្ជើញជាអធិប្បតីក្នុងពិធីប្រគល់គេហដ្ឋាន០១ខ្នងមានទំហំ០៤មគុណនឹង០៥មធ្វើពីឈើប្រក់ស័ងក្សីImage1 ដែលលោកវរះសេនីយ៏ទោ តូច សាកលនាយការរិយាល័យបុគ្គលឹកនៃស្នងការរដ្ឋានខេត្ត នឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៏ទោសត ណាឌី បានដឹកនាំកំលាំមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលខ្វាវកសាងអស់ថវិការចំនួន១២០០ដូឡាសហរដ្ឋអាមេរិច ជាថវិការរបស់ស្នងការខេត្តសៀមរាប។
ក្រោយពីមតិស្វាគមន៏របស់លោកគុញ ហ៊តមេឃុំខ្វាវរួចមក ឯកឧត្តម ឧត្តមសេនីយ៏ទោ.សត ណាឌីបានមានមត្តិសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានមកចូលរួមចំនួន៥៥នាក់ លោកបានលើកឡើងថា៖ ថ្ងៃនេះចំថ្ងៃខួបកំណើតនគរបាលជាតិយើង ពីដើមមកថ្ងៃខួបកំណើតយើងតែងតែប្រារុបធ្វើមេទិញដើម្បីរំលឹកខួបកំណើតរបស់នគរបាលជាតិយើង។តែពេលនេះយើងបង្វែរថ្ងៃខួបកំណើតរបស់នគរបាលជាតិមកជាថ្ងៃចុះសួរសុខទុក្ខប្រជាពលរដ្ឋនឹង ជាថ្ងៃចុះជួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកគ្រប់បែបយ៉ាង។
បន្ទាប់មកឯកឧត្តមក៏បានធ្វើពិធីប្រគល់គេហដ្ឋានជូនអ្នកមីង យាន ជាម នឹង អំណោយមួយចំនួនមាន ៖ថវិការ.៥០០០០០រៀល,អង្ករ៥០គីឡូក្រាម,ម៉ី២កេះ,ទឹកស្អីវ០១យួរ,ទឹកត្រី០១យួរនឹងកន្ទេល,ខ្នើយ,ភួយ,មុងមួយចំនួនទៀតផង។
ចំណែកប្រជាពលរដ្ឋដែលបានមកចូលរួមចំនួន៥៥នាក់ ក្នងមួយអ្នកទទួលបានសារុង០១។ អ្នកមីងយាន ជាម្ចាស់គេហដ្ឋានព្រមទាំងបុត្របានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៏ទោ.សត ណាឌីព្រមទាំងមន្ត្រីនគរបាលទាំងអស់ នឹង សូមជូនពរឲ្យឯកឧត្តម អស់លោក លោកស្រីជួបតែពុទ្ធពរ៤ប្រការគឺអាយុ, វណ្ណះ, សុខះ, ពលះ,គម្បីឃ្លាងឃ្លាងឡើយ៕Image3 20160517_212910 20160517_212909 (ដោយ.ព្រំ សុខា)