សៀមរាប៖ នៅរដ្ឋបាលខេត្តសៀមរាបនាព្រឹកទី១៩ ខែឧសភាមានពិធីប្រគល់ទឹកពិសារជូនទៅអជ្ញាធរខេត្តសម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះរាំងស្ងួត។
ឯកឧត្តម អ៊ុំ សុផា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម ជាតំណាង ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានថ្លែងថា ទឹកពិសារចំនួន៥០០០កេះស្មើនិង៤៥០០០លីត្រនេះ ជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរអង្ករ ខេមប្រ៊ូ តាមរយៈឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ជូនដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹក។
ឯកឧត្តមបានបញ្ជាក់ថា ទឹកពិសារនេះក្រុមហ៊ុនទើបផលិតថ្មីសំរាប់ចែកជូនពលរដ្ឋហើយក៍មិនមានលក់នៅលើទីផ្សារដែរ ក្នុងនោះដែរលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានថ្លែងអំគុណដល់ក្រមហ៊ុន ខេមប្រ៊ូ ដែលបានឧបឋមទឹកពិសារដល់រដ្ឋបាលខេត្តសៀមរាប សម្រាប់ចែកដូនប្រជាពលរដ្ឋដែលជួបការខ្វះខាតទឹកនៅតាបណ្តាលស្រុកមួយចំនួននៃខេត្តសៀមរាប៕ វេហាស៍