ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើងរបួស​ក្បាល ១​កន្លែង ដេរ​៥​ថ្នេរ

0

កំពត-៖ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១៦ៈ០០នាទីរសៀល មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅម្តុំមាត់រូងព្រះចន្ទ័ នាភ្នំកំពង់ត្រាច ស្ថិតនៅភូមិដំណាក់កន្ទួត ឃំុដំណាក់កន្ទួតខាងត្បូង ។ ជនរងគ្រោះឈ្មោះ ស្មើ ឆរ ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិភ្នំដំរី ឃំុដំណាក់កន្ទួតខាងជើង (ជាសិស្សថ្នាក់ទី ១១F សាលាវិទ្យាលយ័ព្រះបិតាជាតិ) របួសក្បាល ១កន្លែង ដេរ៥ថ្នេរ ។ ជនល្មើសមានគ្នា មួយក្រុម ជិះម៉ូតូប្រហែល ៣០គ្រឿង មានស្រី មានប្រុស មានដាវ តាមព័ត៌មានថា ជាសិស្សនៅចំការដូង ខេត្តកែប ។ តាមការបំភ្លឺរបស់ជនរងគ្រោះ ក្នុងចំណោម ក្រុមជនល្មើស មានស្គាល់ឈ្មោះ អា ម៉ង់ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ឮគ្នាវាហៅ ។ ជនរងគ្រោះបានទៀតបន្តថា មិនមានទំនាស់អី្វទាំងអស់ជាមួយក្រុមជនល្មើសពីមុនមកទេ ដោយសុខៗស្រាប់តែពួកគេ(ក្រុមជនល្មើស) បានយកដាវកាប់ខ្លួនតែម្តង ។ ក្រុមជនល្មើស ក្រោយពីធ្វើសកម្មភាព បានជិះម៉ូតូគេចបាត់អស់ ។ ដោយមានអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ស្នងការ ខាងកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប ខេត្តកែប បានស្ទាក់ឃាត់បានជនល្មើស ឈ្មោះ សឹង សុវណ្ណរិទ្ធិ (ហៅ ប៉ង់) ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ តាមការចង្អុលបង្ហាញពីជនរងគ្រោះថា ជនល្មើសខាងលើរួមនិងគូរកន ពិតជាបានកាប់មកលើខ្លួនពិតប្រាកដមែន ។
តាមចំលើយជនល្មើសបឋមថា ខ្លួននិងគូកនពិតជាបានប្រើហិង្សាលើជនរងគ្រោះមែនគឺ ដោយសារមានទំនាស់ ។ ជនល្មើសខាងលើ កម្លាំងប៉ូលិសយើងបានទទួលពីប៉ូលិសខេត្តកែប យកមកបំពេញសំណំុរឿងចាត់ការតាមនិតិវិធី ។