​កិច្ចប្រជុំ​ស្ដីពី​វិបត្ដិ​ប្រទេស​ថៃ​បញ្ចប់​ទៅវិញ​ដោយ​គ្មាន​លទ្ធផល​

0

​( រូបភាពវីដេអូ) យោធា​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ បាន​ធ្វើជា​ម្ចាស់​នៃ​ការរៀបចំ​ឱ្យមាន ជំនួប​ផ្ទាល់មាត់​រវាង​គូ​ជម្លោះ​ន​យោ បាយ​នៅក្នុង​ប្រទេស បន្ទាប់ពី​បានប្រកាស អនុវត្ដ​ច្បាប់អាជ្ញាសឹក​នៅ​ទូទាំងប្រទេស ដើម្បី​កុំឱ្យ​ស្ថានការណ៍​កាន់តែ​ផុង​ជ្រៅ ជាង​សព្វថ្ងៃនេះ ប៉ុន្ដែ​លទ្ធផល​នៃ​កិច្ចប្រជុំ នេះ​ពុំបាន​សម្រេច​ជា​ដុំកំភួន​នោះទេ ខុសពី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​និង អេ​ហ្ស៊ី​ប​។​ ​

គូ​ជម្លោះ​នយោបាយ និង​មន្ដ្រី​យោធា ជាន់ខ្ពស់​របស់​ប្រទេស​ថៃ​បាន​ជួបប្រជុំ គ្នា​រយៈពេល​ជាង​២​ម៉ោង ស្ថិតក្រោម ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​បំផុត​ពី​កម្លាំង​កងទ័ព​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ក្នុង​ទី ក្រុង​បាងកក ដែល​ព្រឹ​ត្ដិ​ការណ៍​នេះ​ធ្វើឱ្យ អ្នកគាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត​ហៅថា ជា​បរិយាកាស​ល្អប្រសើរ​។​

​ស្ដ្រី​អ្នកនាំពាក្យ​របស់​កម្លាំង​យោធា ថៃ លោកស្រី​Sirichan Ngathong បាន មានប្រសាសន៍ប្រាប់​ក្រុម​អ្នកយក​ព័​ត៌ មាន​ថា គ្មាន​លទ្ធផល​អ្វី​ទាំងអស់​នៅក្នុង កិច្ចប្រជុំ​ក្រោម​អធិបតីភាព​របស់​នាយ ឧត្ដមសេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល ទើបតែ​បានប្រកាស​អនុវត្ដ​ច្បាប់​អាជ្ញា សឹក​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​២០ ខែឧសភា​។

លោកស្រី​បាន​បន្ដទៀតថា កិច្ចប្រជុំ​ផ្សេង​មួយទៀត​នឹងធ្វើ​ឡើង​នៅ ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង​២​រសៀល ម៉ោង​នៅក្នុង​តំបន់ ស្របទៅតាម​ការ អំពាវនាវ​របស់​កម្លាំង​ទាហាន​។​ ​លោកស្រី​បន្ដទៀតថា កិច្ចប្រជុំ​ខាង លើ​នេះ​ចូលរួម​ដោយ​មនុស្ស​៤០​នាក់ សុទ្ធតែជា​អ្នកមាន​តួនាទី​សំខាន់ៗ​នៅក្នុង ជម្លោះ​នាពេល​បច្ចុប្បន្ននេះ​។ លោកស្រី បញ្ជាក់ទៀតថា ទោះយ៉ាងណា​ក៏ដោយ ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​យល់ព្រម ទទួលយក​សំណើ​គ្នា​ទៅវិញទៅមក​ដើម្បី ពិចារណា ហើយ​អាច​នឹង​ឈានដល់​ដំណោះ ស្រាយ​រួមមួយ​បញ្ចប់​ជម្លោះ​ក្នុងប្រទេស យ៉ាងពិត​ប្រាកដ ។​ ​

ការកោះហៅ​គូ​ជម្លោះ​ទាំងពីរ​ឱ្យមក ជួបគ្នា​ពិភាក្សា​របស់លោក​ប្រា​យុទ្ធ នៅ ពេលនេះ​កើតឡើង បន្ទាប់ពី​មានការ ព្រមាន​ពី​អាមេរិក​ដោយ​ព្រួយបារម្ភ​ខ្លាច ថា ការប្រកាស​អនុ​វ​ត្ដិ​ច្បាប់អាជ្ញាសឹក នៅ​ប្រទេស​ថៃ​នាពេលនេះ​អាច​នាំឱ្យមាន ការគ្រប់គ្រង​ប្រទេស​តាមបែប​ស៊ីវិល ហើយ​ជាន់ឈ្លី​ដល់​ដំណើរការ​លទ្ធិ​ប្រជា ធិបតេយ្យ នៅក្នុង​ប្រទេស​ដែលមាន សេដ្ឋកិច្ច​លំដាប់​ខ្ពស់បំផុត​ប្រចាំ​អាស៊ី ភាគ​អាគ្នេយ៍​មួយ​នេះ ដូចដែល​ធ្លាប់ កើតឡើង​នៅ​ទសវត្សរ៍​កន្លងមក​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​មន្ដ្រី យោធា​ជាន់ខ្ពស​, ថ្នាក់ដឹកនាំ​គណបក្ស កាន់អំណាច​, ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​, មន្ដ្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ បោះឆ្នោត និង​ព្រឹទ្ធសភា ព្រមទាំង​មេ ដឹកនាំ​បាតុករ​ក្នុង​ជំរំ​នីមួយៗ​ផងដែរ​។​ ​អ្នកស្រី Thida Thavornseth មេ ដឹកនាំ​ក្រុមបាតុករ​អាវ​ក្រហម​មួយរូប ដែលមាន​ឈ្មោះ​បោះ​សំឡេង​ហើយ​ដែល ជា​ក្រុមគាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន ប្រាប់​AFP​ថា «​បរិយាកាស​នៅក្នុង​កិច្ច ប្រជុំ​មាន​លក្ខណៈ​ល្អប្រសើរ​យ៉ាងហោច ណាស់​យើង​មានឱកាស​និយាយ​រកគ្នា ទៅវិញទៅមក​»​។

ប៉ុន្ដែ​អ្នកស្រី​បាន បន្ថែមថា «​ខ្ញុំ​មិនដឹងថា នៅ​ថ្ងៃស្អែក និង​មានការ​សម្រេច​បែបណា​នោះទេ​»​។​ ​មន្ដ្រី​រដ្ឋាភិបាល​បាន​បញ្ជាក់ថា នាយករដ្ឋមន្ដ្រី​ស្ដីទី​លោក​Niwattum-rong Boonsongpaisan ដែលជា​អ្នក ជំនួស​តំណែង​លោកស្រី​យី​ង​ឡាក់​ក្រោយ ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ឱ្យ ចុះ​ចេញពី​តំណែង​ក្នុង​ខែឧសភា​នោះ​មិន បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រៀបចំឡើង ដោយ​យោធា​នេះឡើយ ប៉ុន្ដែ​បាន​បញ្ជូន រដ្ឋមន្ដ្រី​នៃ​គណៈរដ្ឋមន្ដ្រី​៥​រូប​ឱ្យទៅ​ជំនួស​។​ ​លោក​Niwattumrong Boonsong paisan បាន​អំពាវនាវ​ឱ្យមាន​ការបោះ ឆ្នោត​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៤ ។​ ​

ប៉ុន្ដែ​ក្រុមប្រឆាំង​បាន​គំរាម​មិន​ចូលរួម បោះឆ្នោត​ណាមួយ​ជាមួយ​រដ្ឋាភិបាល និង​បន្ដ​បាតុកម្ម​នៅតាម​ដងផ្លូវ​ជា​រៀង រហូត ល្គឹកណា​មិនទាន់មាន​ការកែទម្រង់ ការបោះឆ្នោត​ជាមុន ឬ​បំបាត់​ឱ្យអស់ អ្នកនយោបាយ​ដែល​ស្ថិតក្រោម​ឥទ្ធិពល របស់​ត្រកូល​ថាក់ស៊ីន​នោះ​។​ ​លោក​ប្រយុទ្ធ ចាន់​អូ​ចា មាន​អាយុ ៦០​ឆ្នាំ​បាន​ថ្លែងថា ការ​អនុវត្ដ​ច្បាប់ អាជ្ញាសឹក​នៅពេលនេះ​គឺ​ដើម្បី​ទប់ស្កាត់ និង​រារាំង​សភាពការណ៍​កុំឱ្យ​ផុង​ជ្រៅ​ជាង នេះ ក្រោយពី​មាន​បាតុកម្ម​ជិត​៧​ខែ​មក ហើយ​រហូត​បណ្ដាលឱ្យ​បាត់បង់​ជីវិត​២៨ នាក់​និង​រាប់រយ​នាក់​ផ្សេងទៀត​រងរបួស​។

លោក​ថ្លែងថា លោក​មានបំណង​ស្វែង រក​ដំណោះស្រាយ​យ៉ាងពិត​ប្រាកដ ប៉ុន្ដែ ក្រុម​អ្នក​រិះគន់​បញ្ជាក់ថា សកម្មភាព របស់លោក​ជាការ​ធ្វើ​រដ្ឋប្រហារ​ទៅវិញ​។​ ​លោក​ប្រា​យុទ្ធ បាន​ថ្លែង​កាលពី​ថ្ងៃ ទី​២០ ដែល​ចេញផ្សាយ​ដោយ​យោធា​ថា «​ខ្ញុំ​មិន​អនុញ្ញាតឱ្យ​ប្រទេស​ថៃ​មានរឿង កើតឡើង​ដូច​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង អេ​ហ្ស៊ី​ប​នោះឡើយ​»download (3)