កោះកុង ¶លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានស្នើសុំឲ្យកងទ័ពនិងនគរបាលការពារទឹកដី ខ្សែបន្ទាត់ព្រំដែនខេត្ដ កោះកុង ដោយឈលើស្មារតី ការទទួលខុស ត្រូវខ្ពស់ ដោយរក្សា ក្រមសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូរ សាកសមជាកងទ័ពជាតិបម្រើ ប្រជាជន។ ការស្នើសុំនិងជំរុញបែបនេះខណៈ លោកស្រីបាន ដឹកនាំប្រតិភូចុះសាកសួរទុក្ខនិងនាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ ចែកជូន ដល់កងទ័ព និងនគរបាលជាតិ ការពារខ្សែបន្ទាត់ព្រុំដែនគោល លេខ ៨២៧និង២៦៩ ដែលកំពុងឈរជើង តាមបណ្ដោយព្រំដែន ខេត្ត កោះកុង ដែលមានរបងជាប់ និងប្រទេសថៃ ក្នុងពេល ដែល អង្គភាពទាំងពី បានចងសម្ព័ន្ធមេត្រីភាព ជាមួយក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា. ព្រឹទ្ធសភា និងអធិការកិច្ច តាំងពីឆ្នាំ២០០៦ មកម្លេះ ដែលពិធីជូបសំណេះ សំ ណាល នេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃទី ១៩ ឧសភា ឆ្នាំ២០១៦ ។
អំណោយដែលគណៈប្រតិភូយកទៅចែកជូនបងប្អូនកងទ័ព នាពេលនេះ រួមមានអង្ករ ៧០០គីឡូក្រាម ,មី៣០០កេស ,ត្រីខ ១០០កេស,សៀង៤០កេស,ឆៃប៊៉វ ៥២០ គីឡូក្រាម, ទឹកសារអ៊ីវ ១០០យួរ ,ទឹត្រី១០០ យូរ,នំប័ុង៣០០ដើម ,ម្ស៉ៅសាប៊ូ ២២០កញ្ចាប់ , សាប៊ូដុំ ២២០ដុំ ថវិកា ៤៧០២០០០រៀល។ ក្នុងឱកាសនោះលោលស្រីឧបត្ថម្ភថវិកាផ្ទាល់ ខ្លួនសម្រាប់ការជួសជុល សាងសង់ជំរកស្នាក់ នៅ ដល់ អង្គភាពចំនួន៥៥០០ដុល្លារ ។
លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានធ្វើការណែនាំ ដល់ អង្គភាពកងទ័ព ការពារព្រុំដែនគោក លេខ ៨២៧និង២៦៩ កោះកុងនោះថា៖ សូមបងប្អូន បន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិមាតុភូមិ ហ៊ានធ្វើពលិកម្ម និងលះបង់អ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជា ជន ជារួមសាមគ្គីគ្នា ស្រលាញ់ ជាធ្លុងមួយ។ .ត្រូវបន្តការពារបូរណ ភាពទឹកដីឲ្យបានជាដាច់ខាតមិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដីបានសូម្បីតែមួយចំអាមតែមិនត្រូវឈ្លានពានប្រទេស ជិតខាងឡើយ ហើយត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេសជិតខាងល្អ។ សូមខិតខំបង្កើនសមត្ថភាពការពារជំនាញតាមរយៈហ្វឹកហាត់ជាប្រចាំនិងប្រកាន់ខ្ចាប់នូវវិន័យរបស់កងទ័ព ដោយរក្សា ក្រមសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូរ សាកសមជាកងទ័ពជាតិបម្រើ ប្រជាជន។សូមយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មជាមួយ នឹងកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ទ្ធទាំងអស់ ជួយប្រជាជននៅពេលដែលពួកគាត់ ជួបប្រទះនូវគ្រោះ មហន្ត រាយផ្សេងៗជាយថាហេតុ។ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាពគឺជាប្រភពថាមពល ដ៏ស័ក្ដិសិទ្ធិ ។ ត្រូវត្រៀម ខ្លួនប្រយុទ្ធជានិច្ច ដោយត្រៀមគ្រប់ យុទ្ធោបករណ៍សិក ដើម្បីគាំទ្រដល់ការប្រយុទ្ធឲ្យបានសាកសិទ្ធ ដើម្បីទប់ទល់រាល់សកម្មភាព ទុច្ចរិតរបស់ខ្មាំងសត្រូវដែលមានបំណងឈ្លានពានទឹកដីកម្ពុជាគ្រប់រូបភាព និងហ្វឹកហាត់ហ្វឹកហ្វឺនជាអចិន្ត្រៃយ៍ដើម្បីមានប្រៀបលើគូសត្រូវនិងរៀបចំយានដ្ឋានស្របតាមក្បួនយុទ្ធសាស្ត្ររបស់ទ័ព។ ត្រូវចេះចិញ្ចឹមសត្វបង្ករបង្កើន ផល ដំណាំរួមផ្សំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរនិងចេះថែរទាំសម្អាតអនាម័យក្នុងទីធ្លានិងការិយាល័យនៃមូលដ្ឋានអង្គភាព។ ក្នុងឱកាស នោះលោកជំទាវក៏បានផ្តាំផ្ញើបន្ថែមដោយសំណូមពរសូមឲ្យកងទ័ពការពារព្រំដែនទាំងអស់ អនុវត្តន៍ឲ្យបាន នូវទិសដៅណែរនាំជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនីតិកាលទី៥ដែលកើតចេញពីការបោះឆ្នោតដ៏ស្របច្បាប់ស្របតាមរដ្ឋមនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា ។
លោកជំទាវ បន្ដថា៖ សូមបងប្អូន ត្រូវចេះចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំដើម្បីលើកកំពស់ ជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរ និងចេះថែទាំសម្អាតអនាម័យក្នុងទីធ្លា និងការិយាល័យ នៃមូលដ្ឋានអង្គភាព។. ក្នុងឱកាសនោះដែរលោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង បណ្ដាសម្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ដ្រីរាជ ការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច. ដែលបានចូលរួមបរិច្ចាក ធនធានមានទាំងសម្ភារៈ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កង កម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងប្រចាំ ការក្នុងភារកិច្ច ដ៏ឧត្តមការពារបូរណ ភាពទឹកដីយ៉ាងអង់អាចក្លាហានក្នុងភូមិសាស្ដ្រខេត្ដកោះ កុងនេះ ឲ្យកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត៕