ប៉ូលីស​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៤​នាក់​ដែល​បង្ករ​ហឹ​ង្សា​ដេញ​កាប់​គ្នា​ផ្អើល​ក្រុង​សិរីសោភ័ណ

0

បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោម៥នាក់ ដែលប្រើហឹង្សាជិះម៉ូតូដេញកាប់គ្នា បង្ករការភ្ញាក់ផ្អើល កាលពីកន្លងទៅ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៧ ឧសភា ២០១៦បញ្ជូនទៅតុលាការ ។
លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានអោយដឹងថា ដោយមានការសម្របសម្រួលពីសំណាក់លោក ផាន់ ភារម្យ ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចរបស់លោក បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោម៥នាក់ ដែលរួមមាន ១.ឈ្មោះ វឿន សាឡុង ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ អង់ ចក្រី ភេទប្រុស អាយុ១៥ឆ្នាំ ៣.ឈ្មោះ ផល ភាព ភេទប្រុស អាយុ២០ឆ្នាំ និង ៤.ឈ្មោះ អ៊ឹម សក្ខី អ្នកទាំង៥មានទីលំនៅក្នុងក្រុងសិរីសោភ័ណ បានបង្ករហឹង្សាប្រើដាវស៊ាំម៉ូរ៉ៃដេញកាប់គ្នាកាលពីកាលពីថ្ងៃទី១៥ ឧសភា នៅខាងលិចផ្សារសិរីសោភ័ណដោយមួយក្រុមមានគ្នាបីនាក់បានបើកម៉ូតូរត់ទៅបុកប៉ាណូហើយត្រូវក្រុមម្ខាងទៀតប្រើដាវសាំម៉ូរ៉ៃវាយអោយរបួសនិងបំផ្លាញម៉ូតូរួចបើកគេចខ្លួន។មុនកើកហេតុដេញកាប់ផ្អើលក្រុងនេះគឺភាគីមានគ្នាបីនាក់បានយកដុំថ្មគុបទៅខាងមានគ្នា២នាក់តែមិនត្រូវទើបមានការដេញកសប់គ្នាតែម្តង់។
តែទោះជាយ៉ាងណាក៍ដោយដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឧង្តមសេនីយ៍ទោ អាត់ ខែមស្នងការនគរបាលខេត្តលើការការពារសន្តិសុខសណ្តាប់ផ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមលោកបានចាត់អោយអធិការក្រុងសិរីសោភ័ណធ្វើការស្រាវជ្រាវចាប់អោយបានក្រុមបង្កទាំងនេះ។ជាលទ្ធផលម្នាក់ដេកពេទ្យបួននាក់ជាប់ខ្នោះ។IMG_1273
សូមបញ្ជក់ថាក្មេងទំនើងក្នុុងខេត្តបន្ទាយមានជ័យហាក់ដូចជាមិនខ្លាចសមត្ថកិច្ចសោះទោះបីជាបានប្រព្រឹត្តបទល្មើសប្រើប្រាស់ជួញដូរគ្រឿងញៀន និងបង្កហឹង្សាដាក់គ្នាត្រូវបានកំលាំងនគរបាលបង្ក្រាប់បានជានិច្ចក៍ដោយក៍ពួកគេនៅតែប្រព្រឹត្តដោយមិនខ្វល់ពីអនាគតរបស់ខ្លួន៕