ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃ គណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យបវរកញាជប៉ុន ឈ្មោះ.កញ្ញាHisae ARAIនិង កញ្ញាKiko ARAIបានចូល ជួបពិភាក្សា ក្នុងការបង្ហាញអំពីសកម្មភាពមូលនិធិទឹកចិត្តទាំងបី នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងកិច្ចជួបសម្តែងការគួសមនោះកញ្ញាHisaeARAI ក៏បានលើកឡើងអំពីគោលបំណងនៃមូលនិធិទឹកចិត្តទាំងបីនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តោតឆ្ពោះទៅលើវិស័យអប់រំ កីឡា ,សុខភាព អនាម័យមាត់ ធ្មេញ បរិស្ថាន និង វប្បធម៌ ប្រពៃណី ។ កញ្ញាHisae ARAIក៏បានឲ្យដឹងផងដែរថាអង្គការមូលនិធិទឹកចិត្តទាំងបី បានចូលមកកម្ពុជាមារយៈពេល៦ឆ្នាំមកហើយ ដោយបានសហការជាមួយវិស័យអប់រំនៅតាមបណ្តាមូលដ្ឋានសំខាន់លើការងារកីឡាវាយកូនបាល់ ហើយកន្លងមកកម្មវិធីប្រកួតកីឡាវាយកូនបាល់នេះ ត្រូវបានធ្វើឡើងកន្លងមកនៅមុខទីលានជល់ដំរី ក្នុងបរិវេណអង្គរធំ ខេត្តសៀមរាប ហើយក៏ត្រូវមានការចូលរួម ពីសិស្សានុសិស្ស និស្សិត និង ភ្ញៀវទេសចរណ៍ចូលរួមផងដែរ ។ ក្នុងនោះដែរកញ្ញាHisae ARAI ក៏បានគូសបញ្ជាក់ថា ការងារអប់រំ និង កីឡា គឺ ត្រូវបានផ្សាភ្ជាប់ទៅនឹងបរិស្ថាន អនាម័យ ។ ដោយកន្លងមកអង្គការមូលនិធិទឹកចិត្តទាំងបី បានរួមសហការធ្វើនៅ តាមបណ្តាសាលារៀន សកលវិទ្យាល័យ និងបណ្តាខេត្តមួយចំនួនជាប់នឹងសមុទ្រ ក្នុងការលើកស្ទួយបរិស្ថាន អនាម័យ និង សុខភាពមាត់ធ្មេញ ។ ក្នុងនោះដែរកញ្ញា ក៏បានលើកនូវកម្មវិធីមួយចំនួន ក្នុងសកម្មភាពរបស់មូលនិធិ ទឹកចិត្តទាំងបី ក្នុងនោះដោយកំណត់យកខេត្តសៀមរាប ក្នុងការធ្វើបរិស្ថាន នៅថ្ងៃទី១៨.១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងគោលដៅលើកស្ទួយនូវបរិស្ថាន អនាម័យ នៅលើទឹកប្រវត្តិសាស្ត្រ ដែលបានកំពុងទាក់ទាញអារម្មណ៍ដល់ភ្ញៀវ ទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ហើយក៏ដើម្បីពញ្ញាក់ស្មារតីរបស់ប្រជាជន និង សិស្សានុសិស្ស ក្នុង ការចូលរួមលើកស្ទួយនូវបរិស្ថាន នៅក្នុងសហគមន៍របស់ខ្លួន ដោយខេត្តសៀមរាបជាមជ្ឈមណ្ឌលវប្បធម៌ សម្បូរ ទៅដោយប្រាង្គប្រាសាទបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ ។ ការរៀបចំកម្មវិធីនេះ ក៏មានការចូលរួមតារាបង្ហាញម៉ូ ដោយបានយកកាកសំណល់ពីសម្រាម មកធ្វើការកែច្នៃជាសម្លៀកបំពាក់ផងដែរ ។
ក្រោយពីការបង្ហាញអំពីសកម្មភាពរបស់មូលនិធិទឹកចិត្តទាំងបី ក្នុងនោះដែរលោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បាន គាំទ្រនូវរាល់សកម្មភាព ដែលអង្គការមូលនិធិទឹកចិត្តទាំងបី ដែលមានគោលបំណង ក្នុងការចូលរួមលើកស្ទួយ បរិស្ថាន អនាម័យនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងនោះក៏មានកីឡាវាយកូនបាល់ ដែលជាប្រភេទកីឡា មួយ បានធ្វើការបណ្តុះបណ្តាលដល់សិស្សានុសិស្សកម្ពុជា ។ លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាគោលដៅទេសចរណ៍របស់ភ្ញៀវលើពិភាពលោក ដូច្នេះបញ្ហាបរិស្ថាន អនាម័យ ជាកត្តាដ៏សំខាន់របស់ខេត្ត ដែល ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ។ ម្យ៉ាងទៀតការរៀបចំធ្វើបរិស្ថាននៅតំបន់អង្គរនោះ លោកបណ្ឌិតក៏សូមឲ្យធ្វើការ រៀបចំនូវគណៈកម្មការមួយ ដោយមានសមសភាពចូលរួមពីអាជ្ញាធរជាតិអប្សរា និង អាជ្ញាធរខេត្ត មន្ទីរ អង្គភាព ជំនាញចូលរួមផងដែរ ។ លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏មានសង្ឃឹមជឿជាក់ផងដែរថា ការរៀបចំធ្វើបរិស្ថាននេះ និង មានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ សំខាន់ភ្ញៀវទេសចរណ៍ ហើយកន្លងមកនៅខេត្តសៀមរាប ក៏បានរៀបចំ នូវ ពិធីបុណ្យធំៗហើយក៏បានទាក់ទាញភ្ញៀវចូលមកទស្សនាយ៉ាងច្រើនផងដែរ។លោកបណ្ឌិត ក៏បានធ្វើការកោតសរសើចំពោះការយកចិត្តទុកដាក់របស់កញ្ញាចំពោះកុមារកម្ពុជានៅតាមសាលារៀន ក៏ដូចក្នុងសហគមន៍ផងដែរ។ម្យ៉ាងទៀតកាយវិកាសប្បុរសធម៌ទាំងនេះ ឯកឧត្តមសូមធ្វើការគាំទ្រនូវរាល់សកម្មភាពរបស់អង្គការមូលនិធិទឹកចិត្តទាំងបីដើម្បីមាតុភូមិកម្ពុជា ហើយកន្លងមកនេះក៏មានសប្បុរសជនប្រជាជនជប៉ុន រាជរដ្ឋាភិបាលជប៉ុន បានចូលរួមក្នុងការសាងសង់ អាគារសិក្សា អណ្តូងទឹកស្អាតមណ្ឌលសុខភាពនិងបង្គន់អនាម័យសំខាន់ការបញ្ជូនក្រុមគ្រូពេទ្យស្ម័ត្រចិត្ត ចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានខេត្តសៀមរាប ដោយឥតគិតថ្លៃផងដែរ ៕
ដោយគឿនវេត