​គ្រាន់តែ​សម្លឹង​មើលមុខ​បន្តិច​សោះ វៃ​ប្រ៉ា​វ លទ្ធផល ​មាន​អ្នក​ដេកពេទ្យ មាន​អ្នក​ដេក​គុក

0

ខេត្តព្រះសីហនុ៖ជនទំនើងឈាមរាវចំនួន២ក្រុមដោយមួយក្រុមមានគ្នាចំនួន៣នាក់នឹងមួយក្រុមទៀតមានគ្នាចំនួន៣នាក់ដូចគ្នា បានបើកការវាយប្រហាគ្នាផ្អើលពេញភូមិ ដោយសារតែទំនាស់រឿង មើល មុខក្នុងពេលផឹកស៊ី ជាហេតុបណ្តាលឲ្យភាគីម្ខាងក្នុងចំណោម៣នាក់ ម្នាក់រងរបួសធ្ងន់នឹងភាគីម្ខាង ទៀតចំនួន៣នាក់ត្រូវកម្លាំងប្រជាការពារភូមិចាប់ខ្លូនភ្លាមៗប្រគាល់ឲ្យប៉ូលិសយកទៅឲ្យដេកក្នុងទុងដែកដើម្បីចាត់ការតាមផ្លូវច្បាប់។
.ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី យប់ថ្ងៃទី១៨ឧសភាឆ្នាំ២០១៦ ក្នុងហាងខារាអូខេមួយកន្លែងយីហោ ធីតា ស្ថិតក្នុងក្រុម២ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ។.សមត្ថកិច្ចប៉ូលិស ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បា្យដឹងថាភាគី ជនរងគ្រោះដែលត្រូវគេវាយខាង លើមានឈ្មោះឈ្មោះ វ៉ាន់ ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ មានមុខរបរជាងប៊ៀកថ្នាំ(រងរបូសធ្ងន់ផ្នែកក្បាលដោយភាគីទំនាស់វាយនឹងកែវស្រាបៀរ)បច្ចុប្បន្នកំពង់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ទី២ឈ្មោះ សិទ្ឋ កុសល អាយុ១៩ឆ្នាំ នឹងទី៣ឈ្មោះ យ៉ឹង មករា ភេទប្រុស អាយុ ២១ឆ្នាំ (អ្នកទាំងពីរមិនមានរងរបូសអ្វីនោះទេ ដោយសាររត់គេចខ្លូនទាន់ពេលវេលា)។ចំណែកឯភាគីបង្ករហេតុមានឈ្មោះទី១ឈ្មោះ ចាន់ មន្នី ភេទ ប្រុសអាយុ២០ឆ្នាំ មានមុខរបរកម្មករោងចក្រញូស្តារ ស្នាក់នៅបន្ទប់ជួលមុខរោងចក្រញូស្តា ស្ថិតក្នុងភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ មានស្រុកកំណើតនៅស្រុកដូនកែវ ខេត្តតាកែវ ទី២ ឈ្មោះអ៊ិត រតនី ភេទ ប្រុស អាយុ២៧ឆ្នាំមានមុខរបរកម្មករោងចក្រញូស្តារ ស្នាក់នៅបន្ទប់ជួលមុខរោងចក្រញូស្តា ស្ថិតក្នុងភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ មានស្រុកកំណើត ស្រុកកំពង់ត្រាច ខេត្តកំពត និង ទី៣ឈ្មោះ សយ ណូវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំមានមុខរបរកម្មករោងចក្រញូស្តារ ស្នាក់នៅបន្ទប់ជួលមុខរោងចក្រញូស្តា ស្ថិតក្នុងភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ មានស្រុកកំណើត ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ពាក់ពាន្ធ័នឹងហេតុការណ៍ខាងលើនេះ បើតាមការរៀបរាប់ របស់ឈ្មោះ សិទ្ឋ កុសល(ភាគីជនរងគ្រោះ)បាននិយាយរៀបរាប់ប្រាប់ឲ្យ ដឹងថា នៅក្នុងយប់កើតហេតុ ពួកគេទាំង៣នាក់បាននាំគ្នាមកអង្គុយផឹកស៊ីនឹងច្រៀងការ៉ាងូរខេ ក្នុងហាង ធីតា កើតហេតុខាងលើ ដោយបានអង្គុយជិតតុ ភាគីបង្ករ ហើយនៅពេលកំពុងផឹកជនរង គ្រោះឈ្មោះ វ៉ាន់ បានមើលមុខក្រុមជនបង្ករ ហើយបានផឹកស្រាបៀរនិងច្រៀងធម្មតា លុះក្រោយមកស្រាប់ តែក្រុម ជនបង្ករបានកាន់កែវស្រាដើរសំដៅមកកាន់តុរបស់ពួកខ្លួននៅពេលនោះពួកខ្លួនស្មានតែគេមកសុំជល់ កែវលក្ខណះមិត្តភាព ផ្ទុយទៅវិញនៅពេលមកដល់ជនបង្ករម្នាក់ក្នុងចំណោម៣នាក់ បានយកកែវស្រា បៀរមកវាយលើជនរងគ្រោះតែម្តង ឃើញដូចនោះពួកខ្លួនក៏បានរត់ចែកផ្លូវគ្នាយករួចតែខ្លួន ហើយ បានទៅប្តឹងប្រជាការពារភូមិក្បែរនោះ ហើយក្រុមជនបង្ករបានជិះម៉ូតូចេញទៅក្នុងបំណងគេចខ្លួន តែត្រូវកំលាំងប្រជាការពារភូមិរួមជាមួយសមត្ថកិច្ចប៉ូលិសតាមចាប់បានភ្លាមៗផងដែរ។ 20160518_224647 20160518_224804 20160518_224606
ក្រុមជនបង្ករ ដែលស្ថិតក្នុងស្ថានភាពស្រវឹង នៅចំពោះមុខក្រុមអ្នកាសាពត៏មានបាន និយាយ ប្រាប់ ថា ពូកខ្លូនពិតជាបានវាយជនរងគ្រោះបែកក្បាល នឹងកែវស្រាបៀ ពិតប្រាកដមែន ដោយសារ តែក្រុម ជនរងគ្រោះពូកែមើលមុខពូកគេពេក ធ្វើឲ្យពួកគេទ្រាំមិនបានក៏វាយតែម្តងទៅ ទីបំផុតលទ្ធ បានដេកគុក។ បច្ចុប្បន្ន៖ជនបង្ករទាំងបីនាក់ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្តដើម្បីចាត់ការតាមនិតីវិធីនែច្បាប់៕