​ផ្ដល់​អណ្ដូង​ទឹកស្អាត​២​កន្លែង​ផ្សេងគ្នា​សម្រាប់​ផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​កនុង​ក្រុង​សិរីសោភ័ណ​

0

បន្ទាយមានជ័យ:  ស្របពេលពិភពលោកឡើងកម្ដៅ និងជួបគ្រោះមហន្តរាយពីធម្មជាតិ ផ្សេងៗដូចគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់ ព្យុះខ្យល់កន្ត្រាក់ អណ្ដូងទឹកស្អាត ២កន្លែងដែលសាលាខេត្តផ្ដល់ជូន ក្រុងសិរីសោភ័ណតារយះ គម្រោងគ្រោះមហន្តរាយថ្នាក់ជាតិ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារស្ថាបនាជូនសម្រាប់ផ្ដល់ទឹកជូនពលរដ្ឋប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ ។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ដើម្បីផ្ដល់ទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ជូន ពលរដ្ឋប្រើប្រាស់នារដូវរាំងស្ងួត សាលាខេត្តបន្ទាយមានជ័យ បានផ្ដល់អណ្ដូងទឹកស្អាត២ កន្លែងទៀតជូន សាលាក្រុងសិរីសោភ័ណ អណ្ដូងទឹកស្អាតទី ១គឺត្រូវដាក់នៅសាលាក្រុង ទី២ ផ្ដល់សម្រាប់ភូមិឈូក សង្កាត់ម្កាក់ ដែលជាទីតាំងកណ្ដាលងាយស្រួលពលរដ្ឋ អាចបូមប្រើប្រាស់តាមត្រូវការ។photo_2016-06-18_17-45-10 photo_2016-06-18_17-45-18 photo_2016-06-18_17-45-16 photo_2016-06-18_17-45-13
លោក លី សារី ប្រាប់ទៀតថា: អណ្ដូងទឹកស្អាតដែលបានដាក់ជូនអោយពលរដ្ឋប្រើប្រាស់នៅក្នុងទីតាំងខាងលើនេះ មិនអនុញ្ញាតអោយ អ្នកដឹកទឹកមកលក់បូមចែកចាយលក់បានទេ គឺសម្រាប់ទុកជូនពលរដ្ឋប្រើប្រាស់ដោយឥតបង់ថ្លៃអ្វីទាំងអស់។
លោក ក៍បានសំណូមពរ ដល់អ្នកប្រើប្រាស់ជាប្រយោជន៍ ជួយថែរក្សារ ដើម្បីបានប្រើប្រាស់យូរអង្វែង ផងដែរ៕ដោយ:ឃិន គន្ធា