(ខេត្តកោះកុង៖ ប្រជាពលរដ្ឋ49គ្រួសារ រស់នៅភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើការតវា ដោយចោទប្រកាន់ថា លោកទូចស្រូយបានឈូសឆាយរំលោភយកដីកម្មសិទ្ធិរបស់ពួកគាត់ ដែលកាន់កាប់តាំងពីឆ្នាំ១៩៧៩មក ហើយថាលោកទូចស្រូយនេះ បានដាក់គ្រឿងចក្រឈូសឆាយធ្វើជាកម្មសិទ្ធិរបស់ខ្លួន យ៉ាងបំពានទៀតផង។តំណាងប្រជាពលរដ្ឋដែលរងនូវភាពអយុត្តិធម៌ បានប្រាប់អ្នកយកព័ត៌មានថា ពួកគាត់បានប្តឹង ទៅអាជ្ញាធរឲ្យជួយដោះស្រាយរួចហើយ ដើម្បីឲ្យតំណាងប្រជាពលរដ្ឋភូមិឃុំ និងលោកទូចស្រូយជួបគ្នាដោះស្រាយនៅសាលាឃុំ ប៉ុន្តែក្រុមនេះ មិនបានស្តាប់នោះឡើយ គឺនៅតែបំពានថែមទៀត។តំណាងប្រជាពលរដ្ឋរងគ្រោះ បានលើកដៃសំពះប្រណម សូមឲ្យខេត្តនិងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានីហ៊ុនសែន មេត្តាជួយពួកគាត់ ចំពោះរឿងរ៉ាវដ៏អយុត្តិធម៌នេះផង ព្រោះថា បើអស់ដី និងបឹងនិងចំការនេះពួកគាត់ពិបាករស់នៅខ្លាំងណាស់។

បើតាមប្រភពរបស់ប្រជាពលរដ្ឋ ប្រាប់ថាលោកទូចស្រូយ នៅថ្ងៃទី17 ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង2.50នាទីល្ងាច បានដាក់គ្រឿងចក្រឈូសឆាយពាត់យកដីប្រជាពលរដ្ន ដោយយកលេសថា គេមានលិខិតចេញអោយដោយអភិបាលស្រុកស្រែអំបិលតំណាងប្រជាពលរដ្ឋដដែល បានទទួចហើយទទួចទៀត ដល់រាជរដ្ឋាភិបាល ពិសេសរដ្ឋមន្ត្រីក្រសួងដែនដី មេត្តាចុះពិនិត្យនិងស្រាវជ្រាវករណី រំលោភបំពានទាំងបំពាន ពីសំណាក់អ្នកមានលុយ មានអំណាច មកលើប្រជាពលរដ្ឋនេះផង។គួរបញ្ជាក់ថា ថ្មីៗនេះលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានព្រមានខ្លាំងៗថា នឹងដាក់ឈ្មោះមន្ត្រី ឬបុគ្គលណា ទោះឋានៈប៉ុណ្ណាក៏ដោយ ឲ្យតែរំលោភបំពានដីប្រជាពលរដ្ឋ ក្រសួងនឹងដាក់ឈ្មោះ ចូលក្នុងបញ្ជីស្បែកខ្មៅ និងរាយការណ៍ជូនសម្តេចតេជោ ហើយលោករដ្ឋមន្ត្រី បញ្ជាដាច់ខាតមិនឲ្យមន្ត្រីរបស់ខ្លួន ចុះហត្ថលេខាផ្ទេរឬប្រគល់ ប័ណ្ណកម្មសិទ្ធិឲ្យបុគ្គលរំលោភបំពាននោះទេ។



































