(ភ្នំពេញ)៖ទីតាំងបើកលេងឆ្នោតវៀតណាមជ្រកក្រោមការបើកលេងឆ្នោតខ្មែរមួយកន្លែង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវបង្ក្រាបដោយឃាត់ខ្លួនអ្នកកត់ឆ្នោតម្នាក់ដកហូតវត្ថុតាងមួយចំនួនកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៦ នៅត្រង់ចំណុចផ្សារសាំហាន់ថ្មី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបើកលេងឆ្នោតនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ជាអ្នកកត់ឆ្នោតឈ្មោះសួន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរអ្នកកត់ឆ្នោត ស្នាក់ក្បែរចំណុចកើតហេតុខាងលើនិងបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ក្រដាស់កត់ឆ្នោតនិងចេញឆ្នោតមួយចំនួនម៉ាស៉ីនគិតលេខ១គ្រឿងរួមទាំងថវិការមួយចំនួនផហដែរ ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ទៀតថា អ្នកកត់ឆ្នោតខុសច្បាប់ត្រូវបញ្ជូនខ្លួនទៅសាកសួរនៅអធិការនគរបាលខណ្ឌដើម្បីបន្តចាត់ការតាមនិតិវិធី ៕ហាស់ កំសាន្ដ