លោក ថង សាវុន អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា​ឆ្នាំ​២០១៦​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខដំណែង​អភិបាលស្រុក​អណ្តូង​មាស​

0

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៦បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកអណ្តូងមាស។photo_2016-05-19_18-55-29ដែលប្រារព្វធ្វើឡើងនៅសាលាស្រុកអណ្តូងមាសដោយមានការអញ្ជើញចូលរួមពីប្រតិភូថ្នាក់ខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទតំណាងក្រុមហ៊ុនអង្គការនានាអាជីវករនិងបងប្អូនប្រជាពលរដ្ឋមួយចំនួន ។តាមអានុក្រិត្យលេខ៤៣៦ អនក្រតតចុះថ្ងៃទី២០ ខែមេសាឆ្នាំ២០១៦ ស្តីពីការតែងតាំង លោក ឃេន សានិត ឋានន្តរស័ក្កិអនុមន្ត្រីថ្នាក់លេខ៣ពីមុនជានាយកទីចាត់ការធនធានមនុស្សនៃសាលាខេត្តរតនគិរី ត្រូវបានក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកអណ្តូងមាសខេត្តរតនគិរីដើម្បីជាសេនាធិការ ដឹកនាំអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅមូលដ្ឋានស្រុកអណ្តូងមាស ។លោក ឃេន សានិតអភិបាលថ្មីក៍បានប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញច្បាប់លិខិតបទដ្ឋានគតិយុត្តគាំទ្រដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានមុឹងម៉ាត់បំផុត ។ដឹកនាំគ្រប់គ្រងរដ្ឋបាលសាលាស្រុកតាមគោលការណ៍ការអភិវឌ្ឍន៍បែបប្រជាធិតេយ្យធ្វើសុខដុមនីយកម្មនិងបង្កើនប្រសិទ្ធភាពដំណើរការអនុវត្តតួនាទីភារកិច្ចនិងរបៀបរបបការងារអនុវត្តផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលនិងគម្រោងនានាអោយបានសម្រេចជោគជ័យប្រកបដោយគុណភាពប្រសិទ្ធភាពនិងគណនេយ្យភាពអនុវត្តដាច់ខាតតាមលិខិតបទដ្ឋានគតិយុត្តស្តីពីរបៀបរបបនិងវិន័យការងារពង្រឹងលើកកម្ពស់សាមគ្គីភាពទំនាក់ទំនងល្អទាំងផ្ទៃក្នុងនិងផ្ទៃខាងក្រៅសូមទទួលយកគ្រប់មតិផ្តាំផ្ញើរបស់ឯកឧត្តមប្រធានគណអធិបតីយកទៅអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់បំផុត។ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់លោកអភិបាលស្រុកថ្មីដែលទើបតែទទួលបានការតែងតាំងសូមឲ្យយកចិត្តទុកដាក់លើការងារជាពិសេសក្តាប់ឲ្យបាននូវសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈតម្រូវការរបស់ប្រជាពលរដ្ឋនិងបញ្ហាប្រឈមនានា ឆ្លើយតបឲ្យបានទាន់ពេលវេលា ពង្រឹងរបៀបរបបនៃការបំពេញការងារបែងចែកតួនាទីភារកិច្ចឲ្យបានច្បាស់លាស់ បង្កើនសាមគ្គីភាព ភក្តីភាព និងលើកកម្ពស់ខ្សែគណនេយ្យភាព ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ៕photo_2016-05-19_18-55-45 photo_2016-05-19_18-55-40 photo_2016-05-19_18-55-49ដោយ យក្ស ឡោម