ខេត្តកែប៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារយុវជនគណបក្សខេត្តកែប ក្រុង ស្រុក ឃុំសង្កាត់ និងភូមិទូទាំងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ឯកឧត្តម សោម ពិសិដ្ឋ សមាជិកអចិន្ត្រយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប ៕