​សមត្ថកិច្ច​នឹង​ស្ថាប័ន​តុលាកា​ឆ្មក់​ចូល​ឆែក​ហាង​មួយកន្លែង​សោះ​រកឃើញ​បទល្មើស​សត្វព្រៃ​ដល់​ទៅ​៨​ប្រភេទ​

0

 

ខេត្តពោធិ៍សាត់៖គ្រាន់តែសមត្ថកិច្ចចម្រុះឆ្មក់ចូលឆែកឆេរទីតាំងលក់ភេសជ្ជៈគ្រប់មុខមួយកន្លែងសោះឃើញបទល្មើសសត្វព្រៃដល់ទៅ០៨ប្រភេទសត្វជាង២០០គីឡូក្រាម ឯណោះចុះបើសមត្ថកិច្ចឆែកគ្រប់ហាងវិញតើសត្វព្រៃប៉ុន្មានប្រភេទទៅហើយពលរដ្ឋជាច្រើនបានសម្ដែងនៅការគាំទ្រយា៉ងពេញទំហឹងលើចំណាត់កានេះខ្លាំងណាស់។ហេតុការសមត្ថកិច្ចចម្រុះចុះបង្ក្រាប់នេះគឺចាប់តាំងពីវេលាមោ៉ង១២នឹង២៥នាទីថ្ងៃរហូតដល់រសៀលថ្ងៃដដែលទី១៩ ខែឧសភា ឆ្នាំ២០១៦នៅក្នុងទីតាំងយីហោ( ស្រីឡូតត្រពាំងជ្រក់ ម្លប់ស្បូវ) លក់ភេសជ្ជៈគ្រប់មុខស្ថិតក្នុងភួមិក្បាលដំរី ឃុំអន្សាចំបក់ស្រុកក្រគរនខេត្តពោធិ៍សាត់។2016-05-19-PHOTO-00000026 2016-05-19-PHOTO-00000028 2016-05-19-PHOTO-00000023

បើតាមមន្ត្រីនគរបាលមូលដ្ឋានទីនោះបានប្រាប់ថា៖មានកម្លាំងសមត្ថកិច្ចចម្រុះមួយក្រុមមកតាំងពីរាជធានីភ្នំពេញជំនាញដែលពាក់ព័ន្ធក្នុងនោះមានអាវុធហត្ថមេព្រៃអាជ្ញាធរមូលដ្ឋាននឹងស្ថាប័នតុលាកាខេត្តសរុបទាំងអស់ចំនួន២០នាក់ដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ឡុង ជៀបដោយធ្វើកាឆ្មក់ចូលឆែកឆេរទីតាំងខាងលើចាប់តាំងពីមោ៉ង១២នឹង២៥នាទីរហូតដល់មោ៉ង២នឹង៣០នាទីរសៀលទើបបញ្ចប់។

មន្ត្រីនគរបាលមូលដ្ឋានអន្សាចំបក់ដែលចូលរួមសហការណ៍ករណីនេះបន្តឲ្យដឹងទៀតថា៖លទ្ធផលទទួលបានបទល្មើសសត្វព្រៃជាវត្ថុតាងនោះមានសត្វព្រៃចំនួន០៨ប្រភេទក្នុងនោះរួមមានះ ទី១ សត្វជ្រូកព្រៃ២.មានសត្វឈ្លូស៣.មានសត្វឆ្មាដាវ ៤.ត្រកួត៥.កាំប្រមា៉ ៦.អន្សង ៧.ទន្សាយនឹងទី៨.ពស់សង់សឿរដែលសរុបទាំងអស់នៃបទល្មើសសត្វព្រៃទាំង៨ប្រភេទនេះចំនួន២២៦គីឡូក្រាមរួមទាំងជើងទន្សាយក្រៀមៗចំនួន៤៤ក្បាលទៀតដោយធ្វើកិច្ចសន្យាម្ចាស់ហាងបញ្ចប់ការជួញដូរសត្វព្រៃនេះតទៅទៀត មិនឲ្យមានលើកក្តោយទៀតទេប្រសិនបើមាននឹងទទួលទោសតាមច្បាប់។

ពលរដ្ឋជាច្រើននៅតំបន់ហាងនោះបានសម្ដែងនៅការពេញចិត្តចំពោះសមត្ថកិច្ចជំនាញនឹងស្ដាប័នតុលាកាយា៉ងខ្លាំងដែលបានឆ្មក់ឆែកឆេរចុះបង្ក្រាប់កាជូញដូរបទល្មើសសត្វព្រៃខសងលើនេះព្រោះពួកគាត់យល់ថានេះជាលើកទីមួយហើយដែលសមត្ថកិច្ចចាត់វិធានកាទ្រង់ទ្រាយបង្ក្រាប់ទីតាំងបទល្មើសសត្វព្រៃធំបែបនេះហើយពួកគាត់បានសំណួមពរផងដែរថាសួមឲ្យសមត្ថកិច្ចជំនាញនឹងស្ថាប័នតុលាកាមេត្តាចុះបង្ក្រាប់គ្រប់ហាងលក់អារហារដ្ឋាននឹងភេសជ្ជៈនេះទាំងអស់នៅទូទាំងខេត្តពោធិ៍សាត់ទើបបទល្មើសនេះថយចុះហើយកំុឲ្យគេចោទថាបក្សពួកដោយបង្ក្រាប់តែហាងមួយកន្លែងចឹងមិនសមទេ ៕