ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការបំលាស់ទីផ្ទះបណ្តែតទឹកក្នុងទន្លេ អោយឡើងនៅលើគោកក្នុងក្រុងកំពង់ឆ្នាំង បានអោយដឹងតាមទូរសព្ទ័នៅល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះថា៖ នៅចុងខែឧសភានេះ អាជ្ញាធរខេត្ត និងធ្វើពិធីបញ្ចុះបឋមសិលាកសាងផ្សារថ្មីមួយកន្លែងដែលមានតូបលក់ដូរជាង១ពាន់តូបនៅជិតមាត់ទ ន្លេចុងភូមិចុងកោះ ប៉ុន្តែទីតាំងនោះស្ថិតនៅក្នុងដីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណរិទ្ធ បានបន្តអោយដឹងថា៖ ការសាងសង់ផ្សារថ្មីនេះមានសារៈប្រយោជ ន៍សំខាន់ណាស់ សំរាប់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារឆ្នាំង ដែលត្រូវបំលាស់ទីពីផ្ទះបណ្តែកទឹកក្នុងទន្លេជាង៩០០គ្រួសារ និងប្រជាពលរដ្ឋនៅក្នុងភូមិចុងកោះជាង២០០គ្រួសារទៀត ដែលមានផលប៉ះពាល់ក្នុងការកសាងផ្លូវកៅស៊ូតាមមាត់ទន្លេ ក៏ត្រូវផ្លាស់ប្តូរទីលំនៅ មកនៅផ្នែកខាងក្រោ យនៃផ្សារថ្មីនេះដែរ ដើម្បីងាយស្រួលប្រកបមុខរបរលក់ដូរចិញ្ចឹមជីវិតនៅក្នុងផ្សារថ្មីមួយនេះ។
នៅក្នុងគំរោងអភិវឌ្ឍន៍តំបន់ខាងលើនេះ អាជ្ញាធរខេត្តក៏មានគំរោងពង្រីកផ្លូវកៅស៊ូអោយ ធំចេញពីផ្សារថ្មីនេះជាង២គីឡូម៉ែត្រ ទៅកាន់ផ្លូវជាតិលេខ៥ មុខវត្តខ្សាម សង្កាត់ខ្សាមផងដែរហើយកន្លងមកថ្មីៗនេះ អាជ្ញាធរខេត្តក៏បានកសាងផ្លូវលំ១ខ្សែជាង៥០០ម៉ែត្រស្របតាមមាត់ទន្លេចំណុចស្ថានីយបូមទឹកចុងភូមិចុងកោះរួចមកហើយដែរ ដើម្បីសម្រួសចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលអាចធ្វើដំណើរមកកាន់ផ្សារឆ្នាំងក៏បាន និងចេញទៅផ្លូវជាតិចំណុចមុខវត្តខ្សាមក៏បាន។ ដោយឡែក លោក រ៉េស ទីន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង និងជាសមាជិកគណៈកម្មការបំលាស់ទីផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានអោយដឹងថា៖ ប្រជាពលរដ្ឋក្នុងភូមិចុងកោះចំនួន២៥២គ្រួសារ មានផលប៉ះពាល់ក្នុងការកសាងផ្លូវតាមមាត់ទន្ល ដែលពេលនេះមានចំ នួន១៦០គ្រួសារបានទៅចុះឈ្មោះបោះបង្គោលទទួលដីនៅក្នុងទីតាំងថ្មីខាងលើនេះហើយ ដោយឡែកជាង៩០គ្រួសារទៀត និងទទួលយកជាបន្តនៅពេលក្រុមហ៊ុនចាក់ដីពេញនៅទីតាំងថ្មីនេះ។
លោកបានបញ្ជាក់អោយដឹងទៀតថា៖ ដីដែលត្រូវលក់ចែកជូនប្រជាពលរដ្ឋនៅក្នុងទីតាំងថ្មីនេះ ក្នុង១គ្រួសារៗទទួលបានទំហំ ៥ម៉ែត្រគុណនិង២០ម៉ែត្រ ដោយត្រូវបង់រំលោះ៣ឆ្នាំ ដែល មានតម្លែ៣ប្រភេទគឺ៖ ទី១.តម្លៃ៣.៤០០ដុល្លានៅជិតផ្សារ ទី២. ថ្លៃ ៣.១០០ដុល្លា និងទី៣. ថ្លៃ២.៥០០ដុល្លា នៅឆ្ងាយពីផ្សារបន្តិច ហើយនៅក្នុងខែទី១ត្រូវបង់៣០០ដុល្លា និងខែបន្ទាប់ ក្នុង១ខែៗត្រូវបង់ជាង៨០ដុល្លា។ ចំណែកគោលនយោបាយរបស់រដ្ឋបានជួយឧបត្ថម្ភជូនក្នុងការរុះរើផ្ទះ សំរាប់អ្នកភូមិចុងកោះ២៥២គ្រួសារ មាន៥ប្រភេទគឺ៖ ទី១៖៤០០ដុល្លា សំរាប់ផ្ទះតូច ទី២៖ ៧០០ដុល្លាសំរាប់ផ្ទះធំល្មម ទី៣៖ ៩០០ដុល្លា ទី៤៖ ១.២០០ដុល្លា និងទី៥៖ ១.៣០០ដុល្លាសំរា
ប់ផ្ទះធំ។ ដោយឡែកប្រភពព័ត៌មានក្រៅផ្លូវការពីមន្ត្រីក្នុងខេត្តអោយដឹងថា៖ ទំហំដីកំពុងអភិវឌ្ឍន៍គំរោងសាងសង់ផ្សារ និងគំរោងបំលាស់ទីផ្ទះប្រជាពលរដ្ឋជាង១២០០គ្រួសារខាងលើនេះ មានប្រ មាណ៥០ហិកតា ដែលអាជ្ញាធរខេត្តបានសុំធ្វើអនុប្រយោគពីរដ្ឋាភិបាលកាត់ចេញពីដីតំបន់៣ដើ ម្បីអភិវឌ្ឍន៍គំរោងខាងលើនេះ៕