ខេត្តព្រះសីហនុ៖ ជនជាតិ ទូគី ម្នាក់ ត្រូវបានកំលាំងនគរបាលចរាចរណ៏ផ្លូវគោក ចាប់វ៉ៃខ្នោះ ភ្លាមៗ បន្ទាប់ពីជនបរទេសរូបនោះ ស្រវឹងស្រាជោគជាំបានបើករថយន្ត បុករះរឺម៉ងកង់បី និង ស្លាកយីហោ អាហារដ្ឋានគូរ៉េ បង្ករឲ្យមានភាពភ្ញាក់ផ្អើលមនុស្សម្នាពេញក្រុងព្រះសីហនុទាំងយប់។។ហេតុការណ៏នេះ បានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៩ឧសភានៅចំនុចមុខប៉ុស្តិ៍នគរបាលទេស ចរណ៏ស្ថិតក្នុងក្រុមទី១៧ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។.ទាក់ទិនទៅនឹងហេតុខាងលើនេះបើតាមសាក្សីជាច្រើននៅកន្លែងកើតហេតុបានអះអាងថានៅមុនកើតហេតុគេបានឃើញរថយន្តបង្ករហេតុខាងលើ បើកចុះបើកឡើងក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចមកកើត ពីរកើតទៅលិច លុះក្រោម ស្រាប់តែរថយន្តរេចង្កូតមកឆ្វេងបុកម៉ូតូរឺម៉កកង់បីដែល ចត ចោល ហើយបានបន្តបុករះបង្គោល ស្លាក យីហោ អាហារដ្ឋានគូរ៉េ ទ្រេតស្ទើដល់ដី បន្ទាប់មក ជនបរទេស ដែលជាម្ចាស់រថយន្តបង្ករហេតុ នោះបានចេញពីរថយន្ត ស្រែកឡូឡាយ៉ាងកង រំពងបង្ករឲ្យមានភាព ភ្ញាក់ផ្អើល ជាហេតុធ្វើអោយប្រជាពលរដ្ឋបានឃើញហេតុការណ៏ផ្ទុះកំហឹងឡោម ព័ទ្ឋជុំជិតក្នុងគោល បំណងចង់ស្វាគមន៏មួយដៃមួយជើង ប៉ុន្តែរសំណាងល្អ ត្រូវប៉ូលិស មកធ្វើអន្តរាគមន៏ទាន់ពេលវេលា កុំអីមិនដឹងជាយ៉ាងណានោះទេ
លោក វរៈសេនីយ៍ឯកអ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគ របាល ខេត្តព្រះសីហនុដែលបានចុះអន្តរាគមន៏ដល់កន្លែងកើតហេតុ រថយន្តបង្ករហេតុ ម៉ាកស៊ីលីការពណ៏ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A 4982 បើកបរដោយឈ្មោះAKMESE ALI ភេទ ប្រុស អាយុ៤១ឆ្នាំជនជាតិ ទូគី មានមុខរបរទេសចរណ៏ បើកបរក្នុងស្ថានភាពស្រវឹង បានទៅបុករឺម៉ក កង់បីមួយគ្រឿង រងការខូចខាតមធ្យម រួចបន្តទៅបុកស្លាកយីហោអាហារដ្ឋានគូរ៉េ ទ្រេត ស្ទើនឹងដួលដល់ដីបង្ករអោយ ខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯរថយន្តបង្ករហេតុរងការខូចខាតស្ទើរទាំងស្រុងផ្នែកខាងមុខ ប៉ុន្តែរមិន បណ្តាល អោយមនុស្សណាម្នាក់រងរបួសនោះទេ។ ជនបង្ករក្នុងពេលកើតហេតុ មានអាគប្បកិរិយាអសីល ធម៏ ស្រែកឡូឡា ស្រងេងស្រងាង មិន គោរពច្បាប់ ពុំសហការណ៏ជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ចសម្រេចចិត្តវ៉ៃខ្នោះបញ្ជូនខ្លួនមកកាន់ការិយាល័យ ដើម្បីអនុវត្តន៏ទៅតាមនិតិវិធីច្បាប់ ម្យ៉ាងវិញទៀតដើម្បី បញ្ជៀស នៅហេតុការណ៏ផ្សេងៗដែលអាច ផ្តើមចេញពីកំហឹងរបស់ប្រជាពលរដ្ឋ៕