ផ្ទុះ​គ្រាប់បែកយ៉ាងខ្លាំង​នៅ​កណ្តាល​ផ្សា​នៅ​ស៊ី​ជាំ​ង​ស្លាប់​និង​របួស​ជាង​១២០​នាក់​

0

( រូបភាពវីដេអូ) ​ចិន ៖ ផ្ទុះ​យ៉ាងខ្លាំង​នៅ​កណ្តាល​ផ្សា​នៅ​ស៊ី​ជាំ​ង​ស្លាប់​និង​របួស​ជាង​១២០​នាក់​ ​សារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​ថា មានការ​ណី​ផ្ទុះ​យ៉ាងខ្លាំង​នៅ​កណ្តាល​ផ្សារ​បណ្តោះអាសន្ន​នាពេល​ព្រឹក​ថ្ងៃទី​២២​ខែឧសភា ស្ថិតក្នុងរ​ម្មណី​យ​ដ្ឋា​ន​ប្រជាជន ក្នុង​ក្រុង​Urumqi ។ មកទល់ពេលនេះ​មាន​អ្នកស្លាប់​កើនឡើង​ដល់​៣១​នាក់​និង​របួស​ជាង​៩០​នាក់​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រោយ​ការ​ផ្ទះ​មាន​ផ្សែងខ្មៅ​គ្រប់​ដណ្តប់​ទីនោះ​ដោយសារ​ទី​និ​ញ រថយន្ត​ជាច្រើន​ត្រូវ​ឆាបឆេះ​។

ពលរដ្ឋ​នៅក្នុង​ផ្សារ​រត់​ភៀសខ្លួន​រក​កន្លែង​ជ្រក​ទាំង​ការ​ភ័យ​ស្លន់ស្លោរ​។ ​ភ្លាមៗ​នោះ​ប៉ូលិស​ក្នុង​តំបន់​បាន​ឡោម​ព័ត​កន្លែងកើតហេតុ ហើយ​ក្រុម​ជួយសង្គ្រោះ​បា​នប​ញ្ចូ​ន​អ្នករងរបួស​ជាច្រើន​ទៅកាន់​ប​ន្ទី​ពេទ្យ​។ ​ស៊ី​ជាំ​ង​បានក្លាយ​ជាប​ជ្ឈ​ប​ណ្ឌុ​ល​នៃ​ការវាយប្រហារ បង្ហូ​ឈាម​រយៈពេល​កន្លងមក​។​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ទម្លាក់កំហុស​ទៅលើ​ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ ដែល​តែងតែ​បើក​ការវាយប្រហារ​រយៈពេល​កន្លងមក​។​ ​

ក្រោយពេល មាន​ហេតុការណ៍​វាយ ប្រហារ​ភេ​វរ​កម្ម​ជា​បន្ដបន្ទាប់​ចាប់​តាំង ពី​ខែមីនា​មកទល់ពេលនេះ ក្នុងនោះ​មានការ​វាយប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​នៅ Kunming និង Xijiang បណ្ដាលឱ្យមាន អ្នកស្លាប់​និង​រងរបួស​ជាច្រើន ។ រដ្ឋាភិបាល​ក៏បាន​បង្កើន​ការ​យាមល្បាត​ខ្លាច មានការ​វាយប្រហារ​ជា​បន្ដទៀត​នាពេលខាងមុខ ។ ​នៅពេល នេះ​ទីក្រុង​ជាច្រើន​ត្រូវបាន ពង្រឹង​ការការពារ​យ៉ាង​តឹងតែង​ទប់ស្កាត់ ហេតុការណ៍​អាក្រក់​កើតឡើង​ជាយ​ថា ហេតុ ។

ប៉ូលិស​នៅ​ទីក្រុង Guiyang ខេត្ដ Guizhou ត្រូវបាន​បំពាក់​សព្វាវុធ​ទំនើបៗ បន្ថែមទៀត​ក្នុងការ​ការពារ​សន្ដិសុខ​ជូន ដល់​ពលរដ្ឋ ។ ប៉ូលិស​បាន​យាមល្បាត ២៤​លើ​២៤​ម៉ោង​នៅតាម​ទីតាំង​សំខាន់ៗ​។ ឧបករណ៍​ជួយសង្គ្រោះ​បន្ទាន់ ដែលមាន ទាំង​រថយន្ដ​ជួយសង្គ្រោះ​បាន​ត្រៀម លក្ខណៈ​ជួយសង្គ្រោះ​ពេល​មាន​ហេតុការណ៍ អាក្រក់​កើតឡើង ។ នៅតាម​ទីប្រជុំជន ដូចជា​ស្ថានីយ​រថភ្លើង ស្ថានីយ​រថយន្ដក្រុង ត្រូវបាន​ពង្រឹង​សន្ដិសុខ​តឹងតែង បំផុត ដោយសារ​ទីនោះ គឺជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​ភេរ​វករ ។

​ចិន​បាន ព្រ​ឈមមុខ​ការវាយប្រហារ ជាច្រើនលើក​ចាប់តាំងពី​ខែមីនា​មក​ក្នុង នោះ​មានការ​វាយប្រហារ​២​លើក​ទ្រង់ ទ្រាយ​ធំ​បំផុត គឺ​នៅ​ស្ថានីយ​រថភ្លើង Guinming និង នៅ Xijiang សម្លាប់ មនុស្ស​៣២​នាក់ និង​ជាង​២០០​នាក់​ផ្សេងទៀត រងរបួស​ជា​ទម្ងន់ ។ ​

នៅក្នុង ការត្រួត​ពី​និត្យ ស៊ើបអង្កេត ពី​សកម្មភាព​វាយប្រហារ​ភេរវកម្ម​ដែល អាច​កើតឡើង​បាន​ស្នងការ​ប៉ូលិស​ចិន លោក Guo Qing បាន​អំពាវនាវ​ឱ្យ​ដាក់ ពង្រាយ​កម្លាំង​ប៉ូលិស​ឱ្យបាន​ច្រើន​បំផុត នៅតាម​ទីសាធារណៈ និង​តំបន់​ដែលជា គោលដៅ​វាយប្រហារ​។ កាលពី​ថ្ងៃទី​១២ ឧសភា ប៉ូលិស​ក្រុង​ប៉េកាំង​បានដាក់ ពង្រាយ​រថយន្ដ​១៥០​គ្រឿង​យាមល្បាត នៅតាម​ទីតាំង​សំខាន់ៗ​នៅក្នុង​ក្រុង ៕