ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋចំនួនប្រមាណ៥៩គ្រូសាររស់នៅ ក្នុងភូមិលេខ៦ សង្កាត់លេខ៤ ក្រុង ព្រះ សីហនុ (តំបន់អូរត្រេះ) នារសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២១០៦ នេះ បាននាំគ្នាមកធ្វើការតវ៉ា ជាមួយ នឹងក្រុមកម្មររបស់លោក ឧកញ៉ា គង់ ទ្រីវ ដែលបានមកបោះទីតាំង ស្នាក់នៅ ក្នុងគោលដៅធ្វើរបងថ្ម ហ៊ុំពទ្ធ័វាទីលើដីដែលកំពង់មានទំនាស់ ប្តឹងផ្តល់នៅសាលាដំបូងខេត្តព្រះសីហនុនៅឡើយ។ .បងប្រុស ឈ្មោះ ម៉ែន លីម ជាប្រជារដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥៩គ្រូសារ ខាងលើ បាន និយាយថា អ្វីដែល ក្រុមកម្មករលោក ឧកញ៉ា គង់ទ្រីវ នាំគ្នាបំរុង ធ្វើរបងថ្ម លើទីតាំងដីដែល កំពង់ មាន ទំនាស់បែបនេះ វាជាទង្វើរំលោភបំពានច្បាប់ទាំងស្រុងហើយ ពីព្រោះថា ការប្តឹងផ្តល់ តវ៉ារវាង លោក ឧកញ៉ា គង់ ទ្រីវ នឹងប្រជាពលរដ្ឋចំនួន ៥៩គ្រូសារ លើទីតាំងដីទំនាស់កំពង់ស្ថិតក្នុងការប្តឹងផ្តល់ តាមផ្លូវច្បាប់នៅ សាលា ដំបូងខេត្តព្រះសីហនុ នៅឡើយ។ ដូចនេះ រូបលោក ក៏ដូចបងប្អូនប្រជាពល រដ្ឋជាច្រើនទៀត មិនអនុញាត្តិឲ្យក្រុមកម្មករលោក ឧកញ៉ា គង់ទ្រីវ ធ្វើអ្វីតាមតែអំពើចិត្តនោះទេ គឺពួក គាត់ ប្រឆាំងតវ៉ាដាច់ខាត។
.លោកលោក វ៉ាត តំណាងឲ្យលោក ឧកញ្ញ៉ាគង់ ទ្រីវ បានបញ្ជាក់នឹង ក្រុមប្រជាពលរដ្ឋទាំងងស់ ដែលនាំគ្នាមកធ្វើការតវ៉ាប្រឆាំងមិនឲ្យក្រុមកម្មករធ្វើរបងខាងលើនេះសុទ្ធសឹងរស់នៅរំលោភបំពានលើដីកម្មសិទ្ធិស្រប់ច្បាប់របស់លោកឧកញ្ញ៉ាគង់ទ្រីវទាំងអស់ដូចនេះគ្មានរឿងអ្វីដែលពួកគាត់ត្រូវធ្វើការតវ៉ានោះទេ ហើយម្យ៉ាងទៀត ក្រុមកម្មកររបស់លោក ធ្វើរបងហ៊ុំពទ្ធ័ដីរបស់ក្រុមហ៊ុន តែចំណុចណា ដែល គ្មានមនុស្ស រស់នៅតែប៉ុណ្ណោះ ចំណែកឯដីដែលមានប្រជាពលរដ្ឋរស់នៅ មិនធ្វើទេគឺទុកឲ្យតុលា ការ ជា អ្នកសម្រេចតាមច្បាប់ទៅចុះ ពីព្រោះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ សាលាដំបូង ខេត្តព្រះសីហនុ នឹងចេញដីកាកោះហៅ ប្រជាពលរដ្ឋមួយចំនួនដែលពាក់ពន្ធ័ចាក់ការតាមផ្លូវ ច្បាប់ ហើយ។
.គួរបញ្ជាក់ផងដែរថាទីតាំងដីទំនាស់ខាងលើនេះបើតាមប្រជាពលរដ្ឋចំនួន៥៩ គ្រូសារខាងលើ បាន ធ្វើការអះអាងថាពួកគាត់បាននាំគ្នាមកតាំងទីលំនៅលើដីទំនាស់ខាងលើខ្លះតាំងពីរឆ្នាំ១៩៩៣ ខ្លះ១៩៩៥ មកម្លេះ គឺកាល់នោះដីទីតាំងនេះគឺជាដីព្រែនៅឡើយ ដោយពួកកាត់បាននាំគ្នាកាប់ឆ្ការព្រែ ធ្វើចំការស្រែរហូតមក ហើយ សុទ្ធសឹងត្រូវបានអាជ្ញាធរដែនដីទទូលស្គាល់ ធ្វើសៀវភៅស្នាក់នៅ លិខិតអាត្រាកូដ្ឋាន អត្តសញ្ញាណបណ្ណ័ បណ្ណ័បោះឆ្នោត ឆ្នាំ១៩៩៣ គឺសុទ្ធតែបញ្ជាក់ពីរការរស់នៅ លើទីតាំងដីទំនាស់នោះទាំងអស់ ។លុះក្រោយមកនៅក្នុងអំឡុងឆ្នាំ ២០០៧ ក៍ស្រាប់ លិចមុខ លោក ឧកញ្ញ៉ា គង់ ទ្រីវ ចេញមកប្រកាស់ថាពួកគាត់ទាំងអស់គ្នា រស់នៅលើដី របស់ គាត់ទៅវិញ ដោយលោក ឧកញ្ញ៉ា គង់ ទ្រីវ ធ្វើការអះអាងថាដីទីតាំងទំនាស់នេះ គាត់មានបណ្ណ័កម្មសិទ្ធិស្រប់ច្បាប់ (បណ្ណ័ ស្លាប់ មាន់) ហើយ ក៍បានធ្វើ ប្តឹងផ្តល់ពួកគាត់តាំងពីរពេលនោះយ៉ាងអយុត្តិធម៏បំផុតរហូតមកដល់សព្វថ្ងៃនេះ
.លោក ជា វឹង ជាប្រធានភូមិតំបន់ដិទំនាស់ខាងលើ បានទទួលស្គាល់ថា ប្រជាពលរដ្ឋខាង លើ មួយចំនួនចំនួនពិតជាបានរស់នៅលើដីទំនាស់តាំងពីរឆ្នាំ១៩៩៣ប្រាកដមែន ។ចំពោះ ភាគី លោក ឧកញ្ញ៉ា ទ្រីវ គាត់មានប្លង់ស្លាប់មាន គ្រប់ដណ្តប់ លើដីទំនាស់ ហើយបច្ចុប្បន្ន ប្លង់ស្លាប់មានទាំងអស់ នោះត្រូវបានផ្តូរធ្វើប្លង់ថ្មីជាលក្ខណៈ ប្រពន្ធ័អស់ទៅហើយ ដូចនេះ ចំពោះការដោះស្រាយយ៉ាងណានោះ អាស្រ័យលើច្បាប់ទៅចុះ៕