​បុរស​បែក​ថ្នាំ​ម្នាក់​បាន​ដើរ​ឡើងផ្ទះ​ប្រជា​ពលរ​ដ្ធ ត្រូវគេ​ស្មានថា​ចោរ រួច​ព្រួត​គ្នា​វាយ​ឡើង​ទ្រមខ្លួន​ទើប​ប្រគល់អោយ​សមត្ថកិច្ច​អប់រំ​

0

ភ្នំពេញ: បុរសម្នាក់ត្រូវបានត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីរួបគេបានធ្វើសកម្មភាពឡើងផ្ទះជួលគេដោយសារតែប្រើប្រាស់គ្រឿងញៀនជ្រុលហួស ទាំងយប់ដោយស្មានថាជាចោរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កាលពីវរលាម៉ោង ១២រំលងអាធ្រាតឈានចូលថ្ងៃទី២០ ឧសភា ២០១៦ នៅផ្ទះល្វែងបុរីសែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីប្រជាពលរដ្ធនៅកន្លែងកើតហេតុ គេឃើញបុរសបែកថ្នាំខាងលើ បាននៅក្បែរកន្លែងកើតហេតុ ចុះឡើង លុះមួយសន្ទុះក្រោយមកស្រាប់តែ ដើរមកចូលតាមចំហៀងផ្ទះជួលនៅកន្លែងកើតហេតុ ហើយបានដើរឡើងទៅជាន់ទី១ដែលជាបន្ទប់ជួល បន្ទាប់មកទៀតក៏មានអ្នកជួលបន្ទប់ឃើញ ដើរនៅមុខបន្ទប់ បានបើទ្វាហើយស្រែកឆោរឡោរ ផ្អើលដល់អ្នកក្បែរបន្ទប់ចេញមកស្វាគមន៍ម្នាក់មួយដៃ ហើយសួរថាមករកអ្វី ហើយបុរសបែកថ្នាំថាឡើងមករកមិត្តភក្តិ តែអ្នកនៅទីនោះគ្មាននរណាម្នាក់ស្គាល់បុរសនោះទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។Image3 Image2
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិកន្ទោកមកដល់សួរនាំទើបដឹងថាបុរសនោះជាបុរសញៀនថ្នាំហើយប្រើសប្រាស់ថ្នៃញៀនជ្រុល ទើបបណ្តាលមានសតិមិនល្អ បន្ទាប់ពីសួរនាំរួចដោយខ្លាចប្រជាពលរដ្ឋវាយថែម ទើបយកបុរសនោះទៅប៉ុស្តិដើម្បីអប់រំ និងអោយសាច់មកធនាទទួលត្រឡប់ទៅវិញ។ ដោយ៖ជីម ភារ៉ា