ចិន អ្នកវាយប្រហារម្នាក់បានប្រើកាំបិត ដេញកាប់ ចាក់ទៅលើអ្នកដំណើរនៅ លើរថភ្លើងរត់ក្រោមដីមួយកន្លែងរបស់ តៃវ៉ាន់បណ្ដាលឱ្យបាត់បង់ជីវិត៤នាក់ និងរងរបួស២១នាក់ កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០១៤ ។ ប៉ូលិសបាននិយាយថា នេះជាហេតុ ការណ៍លើកដំបូងបំផុតមិនធ្លាប់កើត ក្នុងប្រវត្ដិសាស្ដ្រចាប់តាំងពីតៃវ៉ាន់ផ្ដើម ដំណើរការរថភ្លើងក្រោមដីនៅក្នុងឆ្នាំ ១៩៩៦រហូតមកដល់ពេលនេះ ។ ប៉ូលិស បញ្ជាក់ថា ជនដៃដល់ឈ្មោះ Cheng Chieh អាយុ២១ឆ្នាំ ជានិស្សិតត្រូវចាប់ ខ្លួនក្រោយហេតុការណ៍កើតឡើង ។
ប៉ូលិលដែលមុនដំបូងថាអ្នករង របួសមាន២៥នាក់នោះ, អ្នកដំណើរ២២ នាក់រងរបួសហើយត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ ។ ពាក់កណ្ដាលអ្នករងរបួស ស្ថិតក្នុងស្ថានភាពធ្ងន់ ។ ប៉ូលិសបន្ដថា អ្នកស្លាប់មាន៣នាក់ ហើយក្រោយមក លោកយាយអាយុ៦២ឆ្នាំម្នាក់ទៀតក៏ បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ ។ ប៉ូលិសបន្ដទៀតថា ឈ្មោះ Cheng Chieh បានលាក់កាំបិតពីរដើម មួយ ដើមប្រវែង៣០សង់ទីម៉ែត្រ ហើយចូល ទៅអង្គុយនៅក្នុងរថភ្លើង ស្ថិតនៅក្នុង ស្ថានីយក្រោមដី ខាងក្រៅទីក្រុងតៃប៉ិ ហើយចាក់កាប់ វាយប្រហារមិនរើស មុខទៅលើអ្នកដំណើរតែម្ដង ។
ក្រោយ មកជនដៃដល់រូបនេះមានបំណងទៅ កាន់រថភ្លើងមួយខ្សែទៀត ប៉ុន្ដែស្រាប់តែ ត្រូវចាប់ខ្លួនដោយនគរបាល ។ លោក Chen Kuo-en នាយការិយា ល័យប៉ូលិសប្រចាំនៅទីក្រុងតៃប៉ិបាន បញ្ជាក់ថា ជនដៃដល់បានសារភាព ប្រាប់ប៉ូលិសថា រូបគេមានបំណងធ្វើការ ងារធំដូចនេះជាយូរមកហើយ តាំងពីខ្លួន គេនៅកុមារភាពមកម្ល៉េះ ។
ជនល្មើស សារភាពទៀតថា កាលដើមឡើយរូបគេ មានបំណងធ្វើរឿងបែបនេះ នៅពេល ដែលគេរៀនចប់ថ្នាក់មហាវិទ្យាល័យ ។ ប៉ុន្ដែកាលពីសបា្ដហ៍មុននេះ រូបគេបាន សម្រេចធ្វើរឿងនេះ មុនការគ្រោងទុក ទៅវិញ ។ លោកChen Kuo-en បញ្ជាក់ថា បើ តាមពិនិត្យរបស់ក្រុមគ្រូពេទ្យ ឈ្មោះ Cheng Chieh នេះពុំមានជំងឺសរសៃ ប្រសាទនោះឡើយ