ព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនខេត្តកំពត ឯ.ឧចាន់-ចេស្តា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងជាអភិបាលខេត្តរួមនិង សមាជិក សមាជិការគណបក្សប្រជាជនមកពីមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុងកំពត ស្រុកទឹកឈូ សរុបប្រមាណជាង៤០០នាក់ ដើម្បីចូលរួមធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធទិវា២០ឧសភា ដើម្បីរំលឹក និងគោរពវិញ្ញាណក្ខ័ន្ធ បងប្អូនជនរួមជាតិខ្មែរយើងជាច្រើនលាននាក់ ដែលបានបាត់បង់ជីវិត ក្រោមទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃ ពីពួកពេជឃាតអាវខ្មៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងជនស្នេហាជាតិ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជានៃយើង។ ពិធីនេះក៏បាននិមន្តព្រះសង្ឃនមស្សការ ព្រះរតនៈត្រ័យ រាប់បាត្រ និងវេរទេយ្យទាន ដារបង្សុកូលឧទ្ទិសបួងសួងដល់ព្រលឹងបងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបប ប៉ុល ពត សូមអោយព្រលឹងបងប្អូនទាំងនោះ ទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។អ៊ួង វឹង