អគ្គី​ភ​យ័​ដែល​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ម្តំ​ុ​ចុង​ឆ្នេរ​អូរ​ឈើទាល

0

ក្រុងព្រះសីហនុ- អគ្គីភយ័ដែលឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋនៅម្តំុចុងឆ្នេរអូរឈើទាលសង្កាត់លេខ៤ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃ២០ឧសភា២០១៦នេះ បានរលត់វិញហើយ ដោយបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនិងប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ ដល់គ្រួសារប្រជាពលរដ្ឋ ចំនួន៧គ្រួសារដែលជាគ្រួសាររស់នៅរួមគ្នាជាលក្ខណៈផ្ទះជួលខ្លះផង ក្រោយប្រតិបត្តិការជួយពន្លត់ពីរថយន្តពន្លត់អគ្គីភយ័របស់ស្នងការដ្នាននគរបាលខេត្តនិងរថយន្តពន្លត់អគ្គីភយ័របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុរយៈពេលជិតមួយម៉ោង ដែលបានទប់ស្កាត់មិនអោយឆ្លងរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋដ៍ទៃទៀតនៅក្បែរៗគ្នានោះ។ បើតាមលោកវរសេនីយ៍ឯកប៊ូ សុធីស្នងការរងនគរបាលខេត្តព្រះសីហនុទទួលបន្ទុកផែនពន្លត់អគ្គីភយ័មានប្រសាសន៍ថា អគ្គីភយ័ដែលឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋនៅម្តំុចុងឆ្នេរអូរឈើទាលនេះ កើតឡើងដោយសារម្ចាស់ផ្ទះមួយក្នុងចំណោមម្ចាស់ផ្ទះរងគ្រោះ ផ្ទេរសាំងដាក់ដបហើយក៍ឆាបឆេះជាមួយនិងភ្លើងចង្ក្រាន។ទោះជាយ៉ាងនេះក្តីក្រៅពីខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះដូចជាម៉ូតូ៣គ្រឿង លុយកាក់និងរបស់របរផ្សេងទៀតដែលគេនៅពំុទាន់សរុបការខូចខាតបានអស់នៅឡើយនោះ ពំុមានមនុស្សរងគ្រោះថ្នាក់ក្នុងគ្រោះអគ្គីភយ័នេះទេ។photo_2016-06-19_19-42-14 photo_2016-06-19_19-42-10 photo_2016-06-19_19-42-18