កោះកុង៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ លោក ផៃធូន ផ្លាមកេសន លោក យិន សុវិនចិន្តា អភិបាលរងខេត្ត និងលោក ហាក់ ឡេង អភិបាល ស្រុកមណ្ឌលសីមា រួមនិងក្រុមការងារ ក្នុងខេត្តស្រុក បានចុះចែកទឹក ជូនប្រជាពលរដ្ឋ នៅឃុំបាក់ខ្លង ចំនួន២ភូមិ ដែលមាន ប្រជាពលរដ្ឋ ជាង៥០០គ្រួសារ ដែលជួបប្រទះនូវ ការខ្វះទឹកប្រើប្រាស់ ប្រចាំគ្រួសារ។
ការចែកទឹកជូនប្រជាពលរដ្ឋ នៅថ្ងៃនេះ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ការចុះផ្តល់ទឹក ចែកជូនប្រជាពលរដ្ឋ នៅឃុំបាក់ខ្លងនេះ ជាលើកទី៣ហើយ ដែលសាលាស្រុក បានផ្តល់ទឹកជូនគាត់។ ហើយការផ្តល់ទឹកស្អាត ជូនប្រជាពលរដ្ឋ គឺចែកឲ្យទាំងអស់ ដោយមិនប្រកាន់នូវនិន្នាការ នយោបាយណាមួយឡើយ ព្រោះនេះជាតួនាទី របស់ថា្នក់ដឹកនាំ។
លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ទោះជាយ៉ាងក៏ថ្នាក់ដឹកនាំ ទាំងស្រុកទាំងខេត្ត មិនទុកឲ្យបងប្អូន ខ្វះទឹកទេ គឺចែកជូន ទាំងអស់គ្នា ទោះតិចឬច្រើន គឺផ្តល់ឲ្យគ្រប់គ្នាតែម្តង ឲ្យតែក្រុមការងារលោក ទទួលបានព័ត៌មាន លោកនិងផ្តល់ជូន បន្តទៀត៕អ៊ួង វឹង