​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ ត្រូវបាន​ក្រុមហ៊ុន​ជនជាតិ​ក្រិច​ផ្ដល់ជូន​យោធិន​ពិការ​៣១៧(​ភ្នំ​ឆ័​ត្រ​)

0

បន្ទាយមានជ័យ:៖ អំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ ៤០០០គីឡូក្រាម មី១០០កេះ ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ ប៊ីចេង៣០០ថង់តូច និងស័ង្កសី ៣០០សន្លឹក ត្រូវបានក្រុមហ៊ុនOTAGON CAPITAL (Cambodia)Co.ltd និងក្រមហ៊ុន OCTAGON EUROPE (Cambodia)Co.ltd ផ្ដល់ជូនយោធិនពិការ៣១៧(ភ្នំឆ័ត្រ) នាថ្ងៃទី២០ ឧសភា ឆ្នាំ២០១៦។
ឯកឧត្ដម ព្រហ្ម មរណះ បញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការជួរមុខប្រចាំទិស ពាយ័ព្យ ប្រធាន អុប្រធាន មជ្ឈមណ្ឌុលអភិវឌ្ឍន៍ យោធិនពិការភ្នំឆ័ត្រ យោធិនពិការនិងគ្រួសារមានវត្តមានក្នុងពិធីនេះ។លោកឧត្តមសេនីយ៍ទោ ទុយ ប៊ុនលី នាយកមណ្ឌល៣១៧តេជោភ្នំឆ័ត្របានអោយដឹងថា ចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំ២០១៦មណ្ឌលបានទទួលបងប្អូនជនពិការអោយមករស់នៅចំនួន៤៣៤គ្រួសារ លើផ្ទៃដី១០០០ ហិចតាទាំងដីលំនៅដ្ឋាន និងដីធ្វើស្រែចំការ។ហើយដើម្បីផ្តល់នូវចំណេះដឹងដល់កូនចៅបងប្អូនយោធិនមណ្ឌលបានស្ថាបនាសាលារៀនមួយខ្នងមាន៦បន្ទប់ដោយចាប់ពីថ្នាក់មតេយ្យដល់ថ្នាក់ទី៦មានគ្រូ៤នាក់និងមានសិស្សចូលរៀនចំនួន២១០នាក់ស្រី៨៩នាក់ និងមណ្ឌុលសុខភាព១ខ្នង បំពាក់សំភារះបច្ចេកទេស។
លោក វាដាគីស កុងស្ទាទីនូស ជនជាតិក្រិច ប្រធានក្រុមប្រឹក្សារក្រុមហ៊ុន OCTAGON CAPITAL (Cambodia)Co.ltd និងក្រមហ៊ុន OCTAGON EUROPE (Cambodia) Co.ltdថ្លែងថា: ក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍យុទ្ធសាសន៍យូរអង្វែង ព្រមទាំងអ្នកវិនិយោគមកពីព្ររាជាណាចក្រក្រិច នៅកម្ពុជា។photo_2016-06-19_19-43-01 photo_2016-06-19_19-42-50 photo_2016-06-19_19-42-46 photo_2016-06-19_19-42-43
លោកថា ឈានជើងមកទីនេះលើកដំបូង ជាចំនុចចាប់ផ្ដើមប្រកបដោយភាពស្និតស្នាល គោរពស្រលាញ់ បងប្អូនយោធិនពិការក្នុងមណ្ឌុល ហើយបាននាំអំណោយតិចតួច មកជូនផងដែរ។ឯកឧត្ដម ព្រហ្ម មរណះ បញ្ជាការរងកងទ័ពជើងគោគ និងជាមេបញ្ជាការជួរមុខប្រចាំទិស ពាយ័ព្យ មាមប្រសាសន៍ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បរស់នេះ និងសង្ឃឹមជឿជាក់ថា ក្រុមហ៊ុននិង ជ្រើសយកទីតាំងនេះអភិវឌ្ឍន៍ កែប្រែជីវភាពបងប្អូនជនពិការយើង អោយមានជីវភាពកាន់តែប្រសើរឡើង៕ដោយ:ឃិន គន្ធា