ជា​ទិវា​នៃ​ការ​រំលឹក​នូវ​រឿង​ឈឺចាប់ថ្ងៃទី២០ឧសភាក្នុង​របប​អាវខ្មៅ​ប្រល័យពូជសាសន៍​

0

សៀមរាប៖ ឯកឧត្តម ឃឹម ប៊ុនសុង បានលើកឡើងថា ថ្ងៃទី២០ ខែឧសភា គឺជាសកម្មភាពដ៏មានអត្ថន័យដែលបង្ហាញថា ទោះបីជារបបវាលពិឃាតបានកន្លងផុតអស់ពេលជាង៣០ឆ្នាំទៅហើយក្តី ប៉ុន្តែការឈឺចាប់ ដែលរបបនេះផ្តល់ឲ្យប្រជាជនខ្មែរ មិនអាចបំភ្លេចបានទេ។IMG_0652ឯកឧត្តមឃឹម ប៊ុនសុង បានលើកឡើង ក្នុងឧិកាសដែលអញ្ជើញចូលរួមទិវាគោរពវិញ្ញាណក្ខន្ធបងប្អូនប្រជាពលរដ្ឋដែលបាត់បង់ជីវិតក្នុងរបបខែ្មរក្រហម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្រុងសៀមរាប។
ឯកឧត្តមបានបន្តថា អស់ពេលជិត៤ឆ្នាំ នៃរបបខ្មែរក្រហម ប្រជាជនកម្ពុជាទាំងមូលបានរស់នៅក្នុងគុគឥតជញ្ជាំងដ៏ជូរចត់ ទទួលរងនូវទុក្ខទារុណកម្មគ្រប់បែបយ៉ាង និងជាសោកនាដកម្មដ៏ធំធេងបំផុតសម្រាប់មនុស្សជាតិ និងសង្គមជាតិទាំងមូល តាមរយៈការបាត់បង់នូវការអភិវឌ្ឍន៍ជាតិ ការរស់នៅដូចសត្វធាតុ និរាសព្រាត់ប្រាសក្រុមគ្រួសារជាដើម។
ឯកឧត្តមឃឹម ប៊ុនសុង លើកឡើងបន្តថា ពិធីគោរពវិញ្ញាណក្ខន្ធថ្ងៃ២០ឧសភា នេះដែរ ក៏ជាការជួបជុំគ្នាដើម្បីសម្តែងនូវទឹកព្រះទ័យ ទឹកចិត្ត សោកស្តាយជាទីបំផុតចំពោះសោកនាដកម្ម និងការឈឺចាប់នានាក្នុងរបបខ្មែរក្រហម។ ហើយការជួបជុំគ្នានេះ ក៏ជាការសម្តែងនូវឆន្ទៈរួមគ្នាក្នុងការថ្កោលទោស និងទាមទារនូវយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលទទួលរងគ្រោះដោយសារតែរបបដ៏យង់ឃ្នងនេះ។
របបខ្មែរក្រហមដែលដឹកនាំដោយប៉ុលពត បានចូលកាន់អំណាចនៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ។ បន្ទាប់ពីកាប់សម្លាប់ប្រជាជនខ្មែរយ៉ាងរង្គាល របបមួយនេះបានដួលរលំនៅ ថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩៕IMG_0649 IMG_0648 IMG_0654 IMG_0655 IMG_0656 IMG_0657 IMG_0657 IMG_0661វេហាស៍