នៅ​សាល​មហា​ស្រព​សម្តេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុនសែន​បានរៀបចំ​ពិធី​រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ​ប្រជាជន​កម្ពុជា​ដែល​បាត់​បង់ជីវិត​ដោយ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​២០​ឧសភា​

0

ខេត្តរតនគិរី៖ នៅសាលមហោស្រពសម្តេចអគ្គសេនាបតីតេជោហ៊ុនសែនបានរៀបចំពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រជាជនកម្ពុជាដែលបាត់បង់ជីវិតដោយសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ២០ឧសភានាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៦ក្រោមអធិបតីភាពphoto_2016-05-21_15-14-38លោកមួងប៉យសមាជិកគណៈកម្មាការកណ្តាលប្រធានគណបក្សប្រជាជនកម្ពុជាខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តរតនគិរីលោក គិត ទ្រី អភិបាលរងខេត្តនិងលោក ណាប់ ប៊ុនហេងសមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងប្រធានមន្ទីរស្ថាប័នកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាសិស្សានុសិស្សចូលរួមជាច្រើនកុះករផងដែរ។លោក ណាប់ ប៊ុនហេងសមាជិកក្រុមប្រឹក្សាខេត្តបានថ្លែងថាយើងទាំងអស់គ្នាចងចាំច្បាស់ថាក្រោយពេលរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥នោះក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះគឺនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ពួកប៉ុលពតជាមេដឹកនាំនៃរបបនេះបានប្រកាសចេញជាចំហរនៅគោលការមួយចំនួនដូចជាការជម្លៀសប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញនិងទីក្រុងនានាដោយបង្ខំលុបចោលទីផ្សារទាំងអស់នៅក្នុងប្រទេសលុបបំបាត់រូបីវត្ថុនៃរបបចាស់ដកក្រដាសប្រាក់បដិវិត្តន៍ដែលបានបោះពុម្ពរួចហើយសឹកព្រះសង្ឃទាំងអស់បង្កើតផ្ទះបាយរួមនៅទូទាំងប្រទេសបញ្ជូនកងទ័ពទៅព្រំដែនជាពិសេសជាប់ព្រំដែនប្រទេសវៀតណាមបិទមន្ទីរពេទ្យទាំងអស់បិទវត្តអារាមបិទសាលារៀនគ្រប់កំរិតនិងកំចាត់ចោលទាំងស្រុងនូវពួកខ្មាំងបង្កប់។នេះគឺជាការអនុវត្តជាប្រព័ន្ធនៃក្បាលម៉ាស៊ីនអង្គការរបស់ពួកប៉ុលពតនៅគ្រប់ថ្នាក់នូវគោលការទាំងអស់នេះដែលបានប្រែក្លាយមាតុភូមិកម្ពុជាទៅជាភ្នំឆ្អឹងស្ទឹងឈាមរបស់ប្រជាជនរបស់ខ្មែរដ៏អភ័ព្វ។ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងពិភពដ៏ខ្មៅងងឹត ហើយចាប់ផ្តើមអនុវត្តគោលនយោបាយគ្មានសល់បំបិទសិទ្ធសិរីភាពរបស់ប្រជាពលរដ្ឋទាំងស្រុង ប្រជាពលរដ្ឋស្លូតត្រង់ត្រូវទទួលទារុណកម្មនិងការកាប់សម្លាប់រង្គាលយ៉ាងសាហាវយង់ឃ្នងបំផុតសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋត្រូវរលាយសូន្យសុងតែម្តង។ទីបំផុតពួកប្រល័យពូជសាសន៍ប៉ុលពតត្រូវបានប្រជាពលរដ្ឋក្រោកឈរឡើងក្រោមទង់រណសិរ្សសង្គ្រោះជាតិកម្ពុជាគ្រប់ទីកន្លែងប្រយុទ្ធតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យដ៏យង់ឃ្នងនោះរហូតទទួលបានជ័យជំនៈថ្ងៃទី០៧ មករា ១៩៧៩ប្រជាពលរដ្ឋក៏បានរស់រានមានជីវិតឡើងវិញហើយក៏បង្កើតនូវរបបសាធារណៈរដ្ឋប្រជានិមិតកម្ពុជា ដែលជារដ្ឋរបស់ប្រជាជននិងដើម្បីប្រជាជនពិតប្រាកដ។នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភាពអាណត្តិទី១នៃសាធារដ្ឋប្រជានិមិតកម្ពុជាក្នុងសម័យប្រជុំលើកទី៥បានអនុម័តកំណត់យកថ្ងៃ២០ ឧសភាជារៀងរាល់ឆ្នាំជាទីវារំលឹកវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលត្រូវបាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ប៉ុលពតហើយទិវានេះត្រូវបានគេហៅថាទិវាចងកំហឹងចំពោះរបបប្រល័យពូជសាសន៍ប៉ុលពត។ប្រសាសន៍សំណេះសំណាលក្នុងពិធីនេះផងដែរ លោក មួង ប៉យ ប្រធានគណបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តបានរំលឹកនូវរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃនៃការដឹកនាំប្រទេសរបស់ពួកប៉ុលពតធ្វើឲ្យប្រទេសជាតិបាត់បង់សិទ្ធសេរីភាពគ្រប់បែបយ៉ាង ទាំងសិទ្ធិរស់នៅ សិទ្ធិប្រកបមុខរបរ សិទ្ធិដើរហើរ សិទ្ធិទំនាក់ទំនងប្រាស័យគ្នាក្នុងសង្គម សិទ្ធិខាងជំនឿរសាសនា និងសិទ្ធិផ្សេងៗទៀត។ប្រជាជនត្រូវបង្ខំអោយធ្វើពលកម្មយ៉ាងធ្ងន់ធ្ងរទាំងថ្ងៃទាំងយប់គ្មានថ្ងៃសំរាកការហូបចុកមានកំណត់តាមអង្គការដែលមិនគ្រប់គ្រាន់ស្មើនឹងកម្លាំងពលកម្មដែលបានបញ្ចេញនោះឡើយការចាប់កំហុសជាលេះនានាដើម្បីចោទប្រកាន់លាបពណ៌និងយកទៅធ្វើទារុណកម្មរហូតដល់ស្លាប់និងយកទៅសម្លាប់ដែលអង្គការប្រើពាក្យថាកំទេចចោលព្រោះក្បត់អង្គការ។ភាពរស់រានមានជីវិតឡើងវិញរបស់ប្រជាពលរដ្ឋកម្ពុជាបានរីកចំរើនជាលំដាប់បានដើរទទឹ្ទមការនិងការស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិឡើងវិញដែលជាការខិតខំតស៊ូយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជាមនុស្សមានភារកិច្ចទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់សារជាថ្មីនៃរបបប្រល័យពូជសាសន៍ និងបានខិតខំស្វែងរកការបង្រួបបង្រួមជាតិរហូតបានសម្រេចជោគជ័យ នឹងបានធ្វើអោយប្រទេសជាតិមានសន្តិភាពពេញលេញនៅពេលរំលាយរចនាសម្ព័ន្ធនយោបាយនិងយោធារបស់ភាគីខ្មែក្រហមកម្ពុជាប្រជាធិបតេយ្យបានទាំងស្រុងនៅឆ្នាំ១៩៩៨ ដោយសារនយោបាយឈ្នះៗរបស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយក៏គាំទ្រការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះសម្តេចអគ្គសេនាបតីតេជោហ៊ុនសែនក៏ស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណតិ្តទី៦ផងដែរ ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើនខ្លាំងក្លាថែមទៀត។ពិធីរំលឹកទិវា២០ឧសភានោះក៏បាននិមន្តព្រះសង្ឃចំនួន៧អង្គ បាំងស្កូល និងរាប់បាទផងដែរ៕photo_2016-05-21_15-14-22 photo_2016-05-21_15-14-34 photo_2016-05-21_15-14-42 ដោយ យក្ស ឡោម